ប្រព័ន្ធសុវត្ថិភាពសំរាប់គេហដ្ឋានដោយប្រើប្រព័ន្ធផ្ញើរសារ

ប្រព័ន្ធសុវត្ថិភាពសំរាប់គេហដ្ឋានដោយប្រើប្រព័ន្ធផ្ញើរសារ ជាប្រព័ន្ធមួយដែលមាន
សុវត្ថិភាពខ្ពស់ព្រោះថា រាល់ ការបញ្ជារនិងការប្រើប្រាស់របស់វាគឺកំណត់ដោយការ
ប្រើប្រាស់ទូរស័ព្ទសំរាប់ផ្ញើរសារ ក៏ប៉ុន្តែ ក៏មិនមាន ន័យថារាល់ទូរស័ព្ទទាំងអស់មាន
សិទ្ធដើម្បីប្រើប្រាស់ ឬក៏បញ្ជារនោះដែរ ដើម្បីធ្វើការបញ្ជារ និងប្រើប្រាស់លើប្រព័ន្ធនេះ
ត្រូវឆ្លងកាត់ការចុះឈ្មោះជាមុនសិន ដែលការចុះឈ្មោះនោះត្រូវមានលេខសំងាត់
និងលេខទូរស័ព្ទ ដែលចង់ប្រើប្រាស់នូវប្រព័ន្ធនេះ ចំពោះចំនួននៃអ្នកប្រើប្រាស់អាច
ចុះឈ្មោះម្តងបាន ៤នាក់ ដូចនេះមានន័យថា ក្រោយពេលចុះឈ្មោះរួចមានតែអ្នកទាំង ៤នោះទេដែលអាចប្រើនូវប្រព័ន្ធនេះបាន។ រាល់ការបញ្ជា និងការ ប្រើប្រាស់នូវ ប្រព័ន្ធ
ត្រូវគោរពទៅតាម កូដ, អក្សរ និងតូរលេខដែលបានកំណត់ ដើម្បីជៀសវាងការលួចប្រើ
ពីអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះគ្រប់ច្រកចេញចូលគេហដ្ឋាន ត្រូវបានបំពាក់នូវ Sensor សំរាប់ការពាររាល់ មានការលួចចូល ដោយប្រព័ន្ធ Sensor ទាំងនោះត្រូវបានតភ្ជាប់ទៅនឹង
ប្រព័ន្ធផ្ញើរសារ និងប្រព័ន្ធសំលេងរោទ៍ ដែលក្នុងសារនោះអាចឱ្យយើងដឹងថា ទ្វា ឬបង្អួច
មួយណាមានបញ្ហា។ ដូចនេះប្រព័ន្ធនេះបានផ្តល់នូវទំនុកចិត្ត ដល់ការប្រើប្រាស់ព្រោះថា
រាល់របាយការណ៍ទាំងអស់ត្រូវបានបញ្ជូនតាមរយៈការផ្ញើរសារ។ សូមបញ្ជាក់អ្នកប្រើប្រាស់
ត្រូវចំណាយស៊ីមកាតមួយ ប្រព័ន្ធណាក៏បានដើម្បីដាក់ប្រចាំនៅក្នុងប្រព័ន្ធនេះ។



ប្រព័ន្ធគ្រប់គ្រងចំណតរថយន្ត

បច្ចុប្បន្នយើងឃើញថា នៅប្រទេសកម្ពុជាយើងនៅមិនទាន់មាននូវកន្លែងចតរថយន្តលក្ខណៈ
ទំនើបនោះទេ ជាពិសេសតាមផ្សារទំនើបសណ្ឋាគារឬក៏អាគារស្នាក់នៅជាដើមដែលជាហេតុ
មានការពិបាកដល់អ្នកបើកបរដោយមិនដឹងថាចំណត់ពេញឬនៅហើយបើសិនជាមាននៅ
តើនៅកន្លែងណា។ដើម្បីសំរួលឱ្យមានភាពកាន់តែងាយស្រួលនោះយើងបានបង្កើតនូវប្រព័ន្ធ
ស្វ័យប្រវត្ថិមួយដែលប្រើប្រាស់សំរាប់រាប់នូវការចេញចូលរបស់រថយន្តនិងបើកបារ៉ាស់ពេលមាន
រថយន្តមកដល់ និងបិទទៅវិញពេលរថយន្តចេញផុត រាល់ការបិទបើកគឺពុំមានអ្នកបញ្ជានោះទេ គឺវាធ្វើឡើងដោយស្វ័យប្រវត្តព្រោះថាយើងបានបង្កប់នូវ Sensorនៅច្រកចេញចូលដែលវាមាន
តូនាទីក្នុងការរាប់ឡើង និងរាប់ចុះនូវចំនួនរថយន្តដែលធៀបទៅនឹងចំនួនចំណតហើយSensor នោះក៏មានតួនាទីក្នុងការបញ្ជាឱ្យបិទនិងបើកបារ៉ាស់ផងដែរ។កាន់តែជាពិសេសជាងនេះទៅទៀត នៅច្រក ចូលយើងបានបំពាក់នូវ Monitor LCD ដើម្បីបង្ហាញនូវប្លង់ចំណតទាំងមូលដែលសំរាប់
បង្ហាញពីប្លង់ណាទំនេរឬមិនទំនេរដែលមានភាពងាយស្រួលដល់អ្នកបើកបរមិនចាំបាច់ធ្វើការ
ស្វែងរក។ ក្នុងការកំណត់ថាចំណតណាទំនេរឬអត់នោះយើងបានបំពាក់នូវ Sensorនៅគ្រប់
ទីតាំងនៃចំណតដើម្បីឱ្យដឹងថាមានរថយន្តចតឬក៏អត់។

សរុបសេចក្តីមកប្រព័ន្ធនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រងនូវចំណតរថយន្ត ដែលបានផ្តល់នូវភាពងាយស្រួលដល់អតិថិជន។




ប្រព័ន្ធសុវត្ថិភាពសំរាប់ផ្លូវរថភ្លើង

ដោយមើលឃើញពីផលវិបាកនៅតាមផ្លូវរថភ្លើងដោយមានការជួបប្រទះនូវឧបសគ្គឬក៏គ្រោះថ្នាក់
ជាពិសេសនៅតាមផ្លូវដែលកាត់គ្នារវាងផ្លូវថ្នល់និងផ្លូវរថភ្លើង។ដែលប្រព័ន្ធនេះធ្វើការគ្រប់គ្រង
ទាំងលើផ្លូវរថភ្លើងនិងតំបន់ដែលមានរថយន្តឆ្លងកាត់ដែលក្នុងនោះយើងមានបង្កប់នូវSensor
ចំនួន៥កន្លែងសំខាន់ៗសំរាបរថភ្លើងទៅមកដែលSensorទី១និងទី៥មាននាទីដូចគ្នារីឯ
Sensorទី២និងទី៤ក៏មាននាទីដូចគ្នាដែរដែលSensorទាំងនេះស៊ីមេទ្រីនឹងគ្នាលើចំងាយផ្លូវ
ដូចគ្នាបើធៀបទៅនឹងSensorទី៣ដែលដាក់ចំកំណាត់ផ្លូវដែលកាត់គ្នារវាងផ្លូវរថភ្លើងនិង
ផ្លូវថ្នល់។ ដោយSensorទី៤និងទី៥មានលក្ខណៈដូចគ្នាទៅនឹងSensorទី១និងទី២ ដូចនេះសូមធ្វើការបកស្រាយតែលក្ខណៈរបស់Sensorទី១ ទី២និង ទី៣តែប៉ុណ្ណោះ។ ប្រព័ន្ធសុវត្ថិភាពនេះត្រូវបានបែងចែកជា២ប្រភេទៈ

១- ពេលរថភ្លើងមកដល់

ពេលរថភ្លើងមកដល់Sensor ទី១នោះវានឹងបញ្ជូនសញ្ញាមកតំបន់កាត់គ្នាធ្វើការផ្លាស់ប្តូរ
ភ្លើងស្តុបពីពណ៍បៃតងទៅលឿងដែលជាសញ្ញាប្រាប់ដល់អ្នកធ្វើដំណើរលើផ្លូវឱ្យមានការ
ប្រុងប្រយ័ត្នព្រោះរថភ្លើងជិតមក ដល់ហើយ។ ពេលរថភ្លើងបន្តរតំណើរដល់ Sensorទី២ នោះវានឹងបញ្ជូនសញ្ញាម្តងទៀតដែលធ្វើការ ផ្លាស់ប្តូរពីពណ៍លឿងទៅក្រហមដែលបញ្ជាក់
ប្រាប់ថារថភ្លើងមកដល់ហើយពេលព្រមគ្នានោះបារ៉ាស់ក៏បិទផងដែរ ដើម្បីបញ្ឈប់អ្នកបើកបរ
ឱ្យរងចាំរថភ្លើងទៅផុត។ពេលដែលរថភ្លើងឆ្លងផុតតំបន់កាត់គ្នានោះបារ៉ាស់នឹងបើកជាមួយ
គ្នានឹងការផ្លាស់ប្តូរពីពណ៍ក្រហមមកពណ៍បៃតងវិញដែលអនុញ្ញាតិឱ្យអ្នកបើកបរបន្តរដំណើរបាន។

២- ពេលមានឧបសគ្គនៅតំបន់កាត់គ្នា


នៅពេលដែលមានបញ្ហានៅលើកំណាត់ផ្លួវកាត់គ្នានោះវានិងបញ្ជូនសញ្ញាទៅតាមចំនុច
Sensorទី១និងទី២ដែលបានផ្លាស់ប្តូរភ្លើងស្តុបពីពណ៍បៃតងទៅពណ៍ក្រហមដែលជាសញ្ញា
បញ្ជាក់ប្រាប់រថភ្លើងថាមានឧបសគ្គអាចឱ្យរថភ្លើងមានការប្រុងប្រយ័ត្នក្នុងខណៈពេលដែល
រថភ្លើងមកដល់ចំនុចSensorទី២បើឃើញពណ៍បៃតងនោះបានន័យថាគ្មានឧបសគ្គទៀតទេ
តែប្រសិនបើនៅតែឃើញពណ៍ក្រហមនោះរថភ្លើងអាចចាប់ហ្រ្វាំងបានដោយគ្មានគ្រោះថ្នាក់។

សរុបមកការប្រើប្រាស់នូវប្រព័ន្ធនេះមានភាពងាយស្រួលដែលជួយកាត់បន្ថយ គ្រោះថ្នាក់ និងការ ចំណាយមនុស្សឱ្យនៅរងចាំ បិទបើកបារ៉ាស់នោះទេ។





ដោយ ខេមរៈ