ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញនូវផលិតផលសំលៀកបំពាក់រួមនិងវាយនភណ្ឌ
ដែលមានតំលៃ ២.៣៤ពាន់លានដុល្លា នៅក្នុង៨ខែដំបូងក្នុងឆ្នាំ ២០១១នេះ នេះបើផ្អែក
លើក្រសួងពាណិជ្ជកម្មកាលពីថ្ងៃអង្គារ។ ចាប់ពីខែមករា ដល់សីហាក្នុងឆ្នាំនេះ, ការនាំ
ចេញទៅកាន់សហរដ្ឋអាមេរិចមានចំនួន ១.២៨ពាន់លានដុល្លា, ទៅកាន់ប្រទេសនៅក្នុង
សហគមន៍អ៊ឺរ៉ុបមានចំនួន ៥៦៦លានដុល្លា, កាណាដាមាន២៤៣លានដុល្លាទៅកាន់
ប្រទេសផ្សេងៗទៀតមានចំនួន ២៤៧លានដុល្លា ចំនួននេះបានចេញផ្សាយក្នុងពេល
ដែលមានការប្រារព្ធកម្មវិធី រោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានចូលរួមពី ៣៩
សហគ្រាសនៅជុំវិញពិភពលោក។ ក្រៅពីផលិតផលសំលៀកបំពាក់និងវាយនភណ្ឌ, ប្រទេសកម្ពុជាក៏បាននាំចេញផងដែរនូវផលិតផលស្បែកជើងដែលមានតំលៃប្រមាណ ១៥៨លានដុល្លា ដែលនាំចេញទៅកាន់ប្រទេសនៅ អ៊ឺរ៉ុប, សហរដ្ឋអាមេរិច, កាណាដា,
និងជប៉ុន។ ឯកឧត្តម ចម ប្រសិទ្ធ,រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសន្មតថាការលូតលាស់
នៃលក្ខណការងារដ៏ល្អ និងការកើនឡើងនៃគុណភាពផលិតផលបានរួមបញ្ចូលជាមួយ
និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ របាយការណ៍បានបន្តទៀតថា �នៅក្នុង
ខែសីហា ឆ្នាំនេះ ប្រទេសកម្ពុជាមាន រោងចក្រកាត់ដេរសំលៀកបំពាក់និងរោងចក្រវាយ
នភណ្ឌចំនួន ២៩១ និងមានបុគ្គលិកធ្វើការចំនួន ៣២៤,៨០០នាក់និងរោងចក្រផលិត
ស្បែកជើងមានចំនួន ៣៩ដែលមានកម្មករធ្វើការ ៦៣,៦០០នាក់។
ឧស្សាហកម្មសំលៀកបំពាក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជាដែលមានជាង ៩០ភាគរយនៃផលិតផលនាំចេញសរុប៕

ដោយ វឌ្ឍនា