តើទស្សនិកជននៅចាំ ព័ត៌មានដែល Camnews បានចុះផ្សាយអំពីការប្រកួត បាល់ទាត់ដែលស៊ុតចូលដល់ទៅ ៧៩-០ និង ៦៧-០ ដែរឬទេ ? ឥលូវនេះលទ្ធផលស៊ើបអង្កេត នឹងកាត់ក្តីបានចេញមកហើយ ។ បើទស្សនិកជនមិនទាន់បានទស្សនា នៅអត្ថបទចាស់ទេ សូមចុចទីនេះ ៖  មិនគួរអោយជឿ ៖ ឈ្នះការប្រកួតបាល់ទាត់ក្នុងលទ្ធផល ៦៧ ទល់ ០ និង ៧៩ ទល់ ០

The 

ក្រុម Plateau United Feeders ដែលឈ្នះលើក្រុម Akurba FC ដោយគ្រាប់បាល់ ៧៩-០ ខណៈពេលក្រុម Police Machine FC ឈ្នះក្រុម Bubayaro FC ដោយគ្រាប់បាល់ ៦៧ ទល់ ០ នោះថ្ងៃនេះ FIFA បានចេញសេចក្តីប្រកាស ពិន័យក្លឹបបាល់ទាត់ទាំង ៤ នេះមិនអោយចូលប្រកួត១០ ឆ្នាំពេញ ។

width=470ចំណែកខាង សហព័ន្ធកីឡាបាល់ទាត់របស់ នេហ្សេរីយ៉ា ហៅកាត់ថា NFF បាននិយាយថាក្រុមដែលប្រព្រឹត្តិរឿងនេះ សមតែពិន័យមិនអោយចូលលេង អស់ពេញមួយជីវិត ។ សហព័ន្ធនឹងធ្វើការពិចារណាសារជាថ្មី ហើយនឹងចេញផ្សាយបញ្ជីកីឡាករ និងអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះ ដែលត្រូវពន័យក្នុងពេលឆាប់ៗនេះ ៕

 

ដោយ ៖ កុសលប្រភព ៖ bbc