ប្រធានក្លឹបWigan បានធ្វើការកំនត់ទៅលើបញ្ហាដែលទាក់ទងនឹងសុខភាព នឹងធ្វើអោយគ្រូបង្វឹក Fergusonសំរេចចិត្តវិលទៅស្រុកកំណើតវិញក្រោយរដូវកាលប្រកួត២០១២/២០១៣បញ្ចប់។
Alex Fergusonធ្លាប់បានធ្វើសេចក្តីប្រកាសមួយថា នឹងនៅដឹកនាំMan United យ៉ាងតិចបីរដូវកាលប្រកួតទៀត។ ជាក់ស្តែង សំពាធការងារនៅOld Trafford កំពុងតែមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពគ្រូបង្វឹកសញ្ជាតិScotland។ រដូវកាលមុន Ferguson ធ្លាប់បានចូលមន្ទីរពេទ្យព្រោះមានបញ្ហាឈាមច្រមុះ។

បញ្ជាក់ពីបញ្ហាសុខភាពរបស់Sir Alex ប្រធានក្លឹបWigan លោកDave Whelanបានកំនត់ថា:“គ្រូបង្វឹកFerguson នឹងបញ្ចប់ការងារដឹកនាំMan Unitedនៅពេលរដូវកាលក្រោយបានបញ្ចប់”។ លោកប្រធានអាយុ៧៥ឆ្នាំនេះបានបន្ថែម: “សំពាធការងារជាបញ្ហាធំ។ ជាពិសេសSir Alex ត្រូវទទួលសំពាធយ៉ាងច្រើនក្នុងការខំប្រឹងដើម្បីជួយMan United រក្សាតំណែងដដែលក្នុងក្រុមលើតារាងនៅPremier League”។ ប្រធានក្លឹបWigan, Dave Whelan បានឲដឹងទៀតថា:“Alex Ferguson ធ្លាប់មានអារម្មណ៏ព្រួយបារម្ភពីសុខភាពរបស់ខ្លួនក្នុងការខំប្រឹងដឹកនាំMan United រដូវកាលមានរយះពេលយូរ”។

សំពាធការងារមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់Sir Alex
ការដែលប្រធានក្លឹបWigan កំនត់ដូច្នេះវាជារឿងមិនពិបាកយល់ឡើយ។ អ្នកជំនាញខាងយុទ្ធសាស្រ្តអាយុ៧០ឆ្នាំសញ្ជាតិScotland មានមហិច្ឆិតាចង់ជួយMan Unitedបំបែកឯក្កតកម្មទទួលបានពានរង្វាន់បាល់ទាត់អង់គ្លេសលើកទី២០ មុននឹងចាកចេញពីកៅអីគ្រូបង្វឹកនៅOld Trafford។ដើម្បីអនុវត្តគោលបំណងខាងលើបាន Man Unitedរបស់ Sir Alex ត្រូវបន្ថែមកំលាំងនៅរដូវវិស្សមកាលនេះ។ សព្វថ្ងៃគូប្រកួតប្រជែងពីរដ៏ធំគឺ Man City និង Chelsea កំពុងមានផែនការបន្ថែមកំលាំងថែមទៀតក្រោយពីរដូវកាលជោគជ័យរបស់ពួកគេ។ នៅចំពោះមុខការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ក្លឹបពីរខាងលើនេះ សំពាធទៅលើSir Alex ប្រាកដជាមានច្រើនជាងមុននៅរដូវកាលខានមុខនេះ៕
ដោយ៖ nanoប្រភព៖ zing