នា​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ​ក្នុងពេល​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ មេដឹកនាំ​អាស៊ាន ទាំង ១០ បាន​ប្រកាស​បង្កើត​វិទ្យាស្ថាន​អាស៊ី​សម្រាប់​សន្តិភាព និង​សម្របសម្រួល​។​

width=320​ពី​ធី​ប្រកាស​បង្កើត​វិទ្យាស្ថាន​អាស៊ី​សម្រាប់ ​សន្តិភាព និង​សម្របសម្រួលនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អាន​សុន្ទរកថា បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨​វិច្ឆិកា ឆ្នាំ​២០១២។

សូមបញ្ជាក់ថា នៅមុនការបើកកិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នៅ​ម៉ោង ៩ និង ២០ នាទីព្រឹក ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បណ្ដាមេដឹកនាំនៃ​​ប្រទេស​ទាំងឡាយជាសមាជិក​របស់អាស៊ាន ទាំង ១០ ប្រទេស រួមទាំង​អ្នកចូលរួម​កិច្ចប្រជុំ បាន​ចំណាយពេល​មួយរយៈ ដើម្បី​ស្មឹង​ស្មា​ត គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​សម្តេច​ព្រះបរមរតនកោដិ ព្រះនរោត្តម សីហនុ​ ផងដែរ៕

 

ដោយ ៖ សីហា​