ថ្មីៗនេះ អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ KGI Securities បានស្រាយបញ្ជាក់ពី មូលហេតុនៃការយឺតយ៉ាវក្នុងការបង្ហាញខ្លួន នាឡិកាដៃឆ្លាតវៃថា មកពីខាង Apple ចង់ បន្ថែមពេលវេលាក្នុងការបញ្ចប់ឲ្យបានល្អ នូវប្រព័ន្ធប្រតិបត្តិការ iOS 7 ។
តាមប្រភពព័ត៌មានពី Cnet លោក Ming-Chi Kuo បានបន្ថែមថា បណ្តាឧបករណ៍គ្រឿងផ្សំដែលនឹងត្រូវប្រើលើ iWatch ក៏មិនទាន់ត្រូវបានសំរេចកំនត់ ដូច្នេះធ្វើឲ្យពេលវេលាបង្ហាញខ្លួនផលិតផលរបស់ Apple ត្រូវបានពន្យារពេល។ ទន្ទឹមនឹងនោះ អ្នកវិភាគខាងលើ ក៏បានឲ្យដឹងថា គំរូនាឡិកាឆ្លាតវៃប្រើ iOS របស់ Apple នឹងត្រូវបានបំពាក់អេក្រង់ចន្លោះពី 1,5 ដល់ 2 inch រួមជាមួយប្រព័ន្ធ Fingerprint Security របស់ Apple ដែលបានមក ក្នុងពេលដែលទិញមកវិញ នូវក្រុមហ៊ុនបច្ចេកវិទ្យា AuthenTec នៅខែកក្កដា កាលពីឆ្នាំមុន។
កាលពីដើមសប្តាហ៍នេះ មានប្រភពព័ត៌មានមួយបានឲ្យដឹងថា Apple កំពុងតែផលិតសាកល្បងនូវគំរូ iWatch ចំនួន 1.000 គ្រឿងជាមួយអេក្រង់ OLED 1,5 inch ដោយលើកហេតុផលថា ទំហំនេះ វាសក្តិសមជាងគេបើប្រៀបជាមួយទំហំ 1,8 inch។

បច្ចុប្បន្ន Apple នៅមិនទាន់បញ្ជាក់ឲ្យដឹង ពីព័ត៌មានអ្វីទាំងអស់ ស្តីពីគំរូឧបករណ៍ ដែលបាននិយាយខាងលើនេះ៕
ដោយ៖ សិលាប្រភព៖ VE