ភ្នំពេញ*៖ ក្មេងប្រុសអាយុ១៧ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ពី អាណាព្យាបាលខាង ស្រីថា បានលួចពង្រត់និង រំលោភកូនស្រី ដែលមានអាយុទើបតែ១៥ឆ្នាំ ហើយត្រូវ បានបញ្ជូនមកកាន់សាលា ដំបូងរាជធានីភ្នំ ពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ នេះ ។

ក្មេងដែលរងនូវការចោទប្រកាន់នេះ ឈ្មោះ ជុំ ដាវ័ន្ត អាយុ១៧ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី១០ នៃវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ចំណែក ក្មេងស្រីដែលខាងអាណាព្យាបាលអះអាងថា ក្មេងប្រុសនោះចាប់ពង្រត់និងរំលោភ នោះ មានអាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យសន្ធរម៉ុក ដូចគ្នា ។

យោងតាមចំលើយសារភាពរបស់ក្មេង ប្រុស ដែលត្រូវបានចោទប្រកាន់នោះ បាន ឱ្យដឹងថា រូបគេនិងក្មេងស្រី រងគ្រោះខាង លើនេះជាសិស្សរៀនថ្នាក់ជាមួយគ្នា នឹងបាន ស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ ។ ក្មេងប្រុសនោះបន្តថា ក្នុងអំឡុងពួកគេស្រឡាញ់ គ្នានេះ គឺបានរួមភេទចំនួនជាង២០ដង មក ហើយ ដែលលើកទី១ គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ បានរួមភេទនៅក្នុងផ្ទះសំណាក់ ចេក ក្នុងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរូបនេះ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនឃាត់ខ្លួននៅក្រោយពីទទួលបានពាក្យ បណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរង គ្រោះ ។

http://dap-news.com/index.php?option...news&Itemid=50