ក្រុមអ្នកអភិវឌ្ឍន៍មួយចំនួនបានចូលទៅកាន់ឧបករណ៍គ្រប់គ្រង RDA ទើបបានប្រទះឃើញទូរស័ព្ទថ្មីមួយចំនួនរបស់ Nokia។ បណ្ដាទួរស័ព្ទទាំងនោះ មានឈ្មោះដូចជាស្មាតហ្វូន Lumia 910, Lumia 920, Lumia 950, Lumia 1001, Nokia 510 និង Nokia Belle 805 ដែលស្ថិតនៅក្នុងតារាងឧបករណ៍ដែលប្រើប្រាស់ Bluetooth។
/
 
ក្រុមអ្នកជំនាញការ បានសន្និដ្ឋានថា Nokia Lumia 910 ​គឺជាកំណែរបស់ Lumia 900 ដែលមានបំពាក់កាមេរ៉ា 12MP និងដំណើរការដោយ Windows Phone 7.5។ ខណៈនោះដែរ Lumia 1001 នឹងក្លាយជា smartphone ដែលប្រើ Windows Phone 8 ដំបូង ឬនឹងក្លាយជាប្រភេទកុំព្យូទ័រថ្មី។
 
RDA គឺជាសេវាកម្មដែលអនុញ្ញាតអោយអ្នកអភិវឌ្ឍសាកល្បងកម្មវិធីចលត និងសេវាកម្មរបស់ខ្លួនពីចម្ងាយ ដោយញឹកញាប់ ដោយការប្រើប្រាស់ទូរស័ព្ទ Nokia ផ្សេងៗគ្នា តាមរយៈ browser។ អ្នកអភិវឌ្ឍន៍ អាចបញ្ជាឧបករណ៍ពីចម្ងាយ បំលាស់ទីទិន្នន័យ បំពាក់ ឬដំណើរការកម្មវិធីនៅលើRDA។
/
លោក Richard Kerris អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងទូទាំងពិភពលោករបស់ Nokia បានថ្លែងថា កំណែ Lumia ត្រូវបានបំពាក់បច្ចេកវិទ្យា PureView នឹងមានវត្តមាននៅក្នុងទីផ្សារ ក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីនេះ Nokia ក៏កំពុងតែបង្កើតភាពខុសគ្នានៅក្នុងទីផ្សារចលត ដោយប្រើប្រាស់អេក្រង់ប្រកបដោយភាពរស់រវើក អាចបត់ និងធ្វើអោយកោងដោយងារ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14