សម្រស់ស្រស់ស្អាតគឺជាប្រការដែលស្ដ្រីគ្រប់រូបតែងចង់បាន ហើយការបង្ហោះរូបថតតាមបណ្ដាញសង្គម ក៏កំពុងពេញនិយម មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពណា ទើបក្រុមអ្នក ដូច្នេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទ ខំប្រឹងប្រែងបង្កើត Virtual Makeover ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ តុបតែងខ្លួន ផាត់មុខ ធ្វើសក់ ឱ្យរូបថតក្នុងទូរស័ព្ទរបស់ខ្លួនមុននឹងបង្ហោះ ឬមុននឹងតុបតែងខ្លួនពិតៗ។
Virtual Makeover គឺជាកម្មវិធីទូរស័ព្ទសម្រាប់បម្រើដល់ការតុបតែងខ្លួន ដែលចេញផ្សាយដោយ Modiface។ កម្មវិធីនេះមានផ្ទុកមុខងារសំខាន់ៗគួរចាប់អារម្មណ៍ ក្នុងនោះ មុខងារសាកល្បងម្សៅក្រែម ម៉ូដែលសក់ គ្រឿងអលង្ការណ៍ មុខងារបំបាត់ស្លាកស្នាម ជាដើម ត្រូវបានពេញនិយមបំផុត។
អ្នកប្រើប្រាស់អាចយករូបថតដែលថតផ្ទាល់ដោយកាមេរ៉ាដែលមាននៅលើ Virtual Makeover ឬទាញយករូបថតពីក្នុងទូរស័ព្ទ និងពី Facebook មកកែលំអ។ ជាងនេះ Virtual Makeover អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសអ្នកបង្ហាញម៉ូដពិតម្នាក់ ដើម្បីសាកល្បងផលិតផលសម្អាងការជិត ២០០០មុខ រួមនឹងម៉ូដែលសក់ជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។
ជាក់ស្ដែង អ្នកអាចសាកល្បងផាត់ពណ៌ភ្នែកថ្មី គូសទម្រង់ភ្នែកប្រកប់ដោយភាពច្នៃប្រឌិត ប្រើម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកកោង និងក្រាស់ ប្រើក្រែមបបូរមាត់ច្រើនប្រភេទ ប្រើខ្មៅដៃគូសបបូរមាត់ម្សៅផាត់ថ្ពាល់ រោមភ្នែកក្លែងក្លាយ ម្សៅទ្រនាប់ ម្សៅផាត់ រួមនឹងម៉ូដែលសក់រាប់មិនអស់។ ដើម្បីប្រើប្រាស់ មុខងារទាំងនេះ អ្នកគ្រាន់តែប្រើម្រាមដៃចុចនៅលើអេក្រង់ទូរស័ព្ទតែប៉ុណ្ណោះ។
Link សម្រាប់អ្នកប្រើ iOS
Link សម្រាប់អ្នកប្រើ Android
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Google