វាគឺជារឿងដ៏ហួសចិត្តមួយ ដោយគ្រាន់តែមិនបានចុះពីឡានក្រុង ត្រង់កន្លែងដែលខ្លួនចង់ចុះក៏បង្កជាហឹង្សារ ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចរថយន្តគ្នា ដល់ទៅ​ ៩លើក។

បុរសវ័យចំណាស់ជ្រេម្នាក់ អាយុ ៨៣ឆ្នាំ បានស្នើសុំអ្នកបើកឡានក្រុង ឈប់ត្រង់ចំនុចមួយដែលគាត់ចង់ចុះ ប៉ុន្តែអ្នកបើកឡាន បានប្រាប់ដល់គាត់វិញថា កន្លែងនេះមិនអាចឈប់ឡានចុះបានទេ រង់ចាំបន្តិច នៅបេនឡានខាងមុខទើបចុះបាន។ ពេលនោះបុរសចំណាស់នោះ ក៏ខឹងសម្បារ ហើយបានវាយ ទាញអ្នកបើកឡានក្រុង ធ្វើឲ្យបាត់បង់ជំហរបើកបន្តិច ក៏បង្កឲ្យមានការរេចង្កូតឡានពេញផ្លូវ ហើយបានប៉ះរថយន្តដទៃផ្សេងទៀត ដល់ទៅ ៩លើក។

សូមទស្សនាវីដេអូហួសចិត្តនេះ ដូចខាងក្រោម៖

ដោយ៖ សិលាវីដេអូ៖ youtube