ព័ត៌មានវីដេអូ៖ ហេតុការណ៍គ្រោះថ្នាក់ចររាចរមួយបានកើតឡើង លើបណ្ដោយផ្លូវ Abrams រវាងរថយន្ដ​​​មួយគ្រឿងបានបើកបរក្នុងល្បឿនមិនអាចកំណត់បាន ឆ្លៀតឱកាសផ្លូវទូលាយ ហើយក៏ជ្រុលទៅបុក គូទ​​​រថយន្ដដទៃទៀតដែលកំពុង ចតនៅមុខភ្លើងស្ដុបកំពុងព៌ណក្រហម ធ្វើឲ្យក្ដៅក្រហាយ ដល់ម្ចាស់​រថយន្ដ​​ដែល​រងគ្រោះ ។ 

វីដេអូគ្រោះថា្នក់ចររាចរមួយ ត្រូវក្រុមអ្នកសារព័ត៌មានទទួលបាន ហើយធ្វើការរាយការណ៍ថា គ្រោះថ្នាក់​ចរ​រាចរដែលបានកើតឡើងលើផ្លូវធំ Abrams  នៃប៉ែកខាងជើងទីក្រុង Dallas នៃរដ្ឋ តិចសាស ប្រទេសអាមេរិក​គឺបង្កឡើងដោយរថយន្ដ មួយគ្រឿងបើកបរក្នុងល្បឿនលឿន មិនអាចកំណត់ ហើយក៏ជ្រុល​មក​បុកគូទរថ​យន្ដដ៏ទៃទៀតដែលកំពុងតែ ឈប់មុខស្ដុប រង់ចាំសញ្ញាភ្លើងខៀវដើម្បីធ្វើដំណើរ ។ ប្រភពព័ត៌​មានបានផ្សាយ​បន្ដទៀតថា ហេតុការណ៍មួយនេះ បានកើតឡើង កាលពីថ្ងៃទី 11 ខែកុម្ភះ ឆ្នាំ ២០១៥ ខណៈបុរសបើកបរ រថយន្ដបង្កហេតុ គឺជាជនសង្ស័យជាចោរ ដែលត្រូវក្រុម ប៉ូលីសតាមប្រមាញ់ តាំងពីចំងាយ​មកម្ល៉េះ ដោយការបើកបរស្ថិតលើស្ថានភាពផ្លូវ ទូលាយ បុរសម្នាក់នេាះ អាចរត់គេច មករហូត ប៉ុន្ដែ មកទើនៅត្រឹមហ្នឹង ហើយត្រូវគូរសង្សារ ស្វាគមន៍ស្ទើតែទក់សាច់។ 

ដើម្បីឲ្យកាន់តែច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា ៖ 

ប្រភពព័ត៌មានបានផ្សាយបន្ដទៀតដែរថា ក្រោយពីគ្រោះថា្នក់ចររាចរបានកើតឡើង មាននារីម្នាក់ ព្រមទាំងសង្សា និង កូនប្រុសម្នាក់ទៀត បាន​ដើចេញពីក្នុងរថយន្ដដែលរងគ្រោះ ហើយសំដៅ ​ទៅរក​ម្ចាស់​រថយន្ដ​ដែលបង្កហេតុ ហើយវាយតប់ធ្វើបាបយ៉ាងដំណំ ខណៈដែលមិនទាន់មាន ការធ្វើអន្ដរាគមន៍ពី​មន្រ្ដីប៉ូលីស ។ 

នារីម្ចាស់រថយន្ដរងគ្រោះ ព្រមទាំងសង្សារខ្លួន មានការខឹងយ៉ាងសម្បើម នឹងការខូចខាតនេះ ណាស់ ហើយប្រឹងបញ្ចេញកំហឹងមិនទាន់នឹងស្រួលដៃផងស្រាប់តែ ប៉ុលីសមកដល់ ហើយវៃខ្នោះ​អូសករឡើង​ឡានបាត់ទៅ​។ 

/

/

/

/

ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ យូធូប & worldstarhiphop