ក្នុងរយះពេលថ្មីៗកន្លងទៅនេះ ក្នុងពិភពយុវវ័យ នៅតំបន់អាស៊ី បាននាំគ្នាធ្វើតម្រាប់តាម នូវការបង្វិល ខ្លួន (បែបស្ទីលបកចេក) មួយជុំ ហើយតោង ក  ឱបថើបដៃគូ ដែលជាស្ទីលថ្មីចម្លែកមួយ ប៉ុន្តែក៏គួរឲ្យ ចាប់អារម្មណ៍ផងដែរ។ ដើម្បីអនុវត្តនៅល្បែងលេងនេះបាន គឺតម្រូវឲ្យមានមនុស្សម្នាក់ដែលឈរជា បង្គោល មានកំលាំងរឹងមាំ ហើយម្នាក់ទៀត ត្រូវបានជំនាញក្នុងការត្រលប់ខ្លួន ផងដែរ។ ក្នុងនោះ នៅពេលដែលអ្នកឈរជាបង្គោលកាន់ដៃ ម្នាក់ទៀតដែលជាដៃគូ ត្រូវបង្វិលត្រលប់ខ្លួនមួយជុំ ហើយ បញ្ចប់ ដោយការតោងថើប ឬឱបយ៉ាងណែន ជាមួយដៃគូដែលលេងជាមួយគ្នានោះ។

នេះជាវីដេអូ នៃស្ទីលបង្វិលត្រលប់ខ្លួន តោង ក ឱបថើបរបស់គូស្នេហ៍ជនជាតិកូរ៉េ វ័យក្មេងមួយគូ ដែលកំពុងតែទទួល បានការចាប់អារម្មណ៍ និងធ្វើត្រាប់តាម ពីសំណាក់យុវវ័យ នៅតំបន់អាស៊ី

បន្ទាប់ពីវីដេអូ នៃការលេងល្បែងមួយនេះ លេចចេញនៅលើអ៊ីនធឺណេតមក វាក៏បានទទួលការចាប់ អារម្មណ៍ខ្លាំង សម្រាប់យុវវ័យ នៅតំបន់ប្រទេសអាស៊ី។ យុវវ័យជាច្រើនគូ បានរួមគ្នាធ្វើការហាត់រៀន ធ្វើត្រាប់តាម វីដេអូ ស្ទើរនៅគ្រប់ទីកន្លែងទៅហើយ ដូចជា នៅតាមដងផ្លូវ ថ្នាក់រៀន...  ដើម្បីទទួល បាននូវការ បង្វិលត្រលប់ខ្លួន តោងឱបថើប ដ៏ស្អាតបំផុតមួយ។

បើទោះបីជា ល្បែងលេងមួយនេះ ទទួលបានការចាប់អារម្មណ៍ និងចូលរួមធ្វើត្រាប់ច្រើន ក៏ពិតមែន ប៉ុន្តែ ល្បែងបង្វិលត្រលប់ខ្លួន តោងឱបថើបនេះ នៅតែធ្វើឲ្យមនុស្សជាច្រើនផ្សេងទៀត មានការខ្លាច រអែង នៃហានិភ័យគ្រោះថ្នាក់ កើតចេញពីល្បែងលេងនេះ។ មនុស្សជាច្រើនបាននិយាយថា បើសិន ជាអ្នកឈរជាបង្គោល មិនមែនកំលាំងរឹងមាំគ្រប់គ្រាន់ទេ នោះអ្នកដែលបង្វិលត្រលប់ខ្លួន នឹងអាច ធ្លាក់ចុះ ដែលអាចបង្កឲ្យមានជារបួស គ្រេចថ្លោះ ធ្ងន់ស្រាល មិនខានឡើយ៕

នេះគឺជាការធ្វើត្រាប់តាម របស់ឪពុកកូន ទាន់សម័យមួយគូ

/

 

width=503

មិនត្រឹមតែដៃគូលេង ជាបុរស និងនារី សូម្បីដៃគូជាបុរស​ និងបុរស, នារី និងនារី ក៏នាំគ្នាអនុវត្ត ធ្វើត្រាប់តាម ល្បែងលេងបង្វិលខ្លួន ឱបថើបនេះដែរ

ដូចដែលបាននិយាយខាងលើ បើសិនជាអ្នកមិនមានជំនាញច្បាស់នោះទេ សូមកុំព្យាយាមធ្វើតម្រាប់ តាមវីដេអូខាងលើ ព្រោះវាអាចបង្កឲ្យអ្នក ជួបគ្រោះថ្នាក់បានគ្រប់បេលវេលា៕

 

ប្រែសម្រួល៖ សិលាប្រភព៖ kenh14