ប្លែកៗ៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដេអូ របស់ក្រុមបុរសៗប៉ុន្មាននាក់ ដែលបានភ្នាល់គ្នា យកកូនកាំបិតមុតស្រួច ទៅដាក់ក្នុងប្រដាប់អាំងនំបុ័ង ដើម្បីដឹងថាវាផ្ទុះ ឬមិនផ្ទុះនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង និងបានរិះគន់ទៅលើបុរសទាំងនោះផងដែរ។

លោក Danny មានវ័យប្រហែលជា ២៨ឆ្នាំ រស់នៅជិតទីក្រុងLondon ប្រទេសអង់គ្លេសគឺជាអ្នកដែលមិនជឿថា យកកូនកាំបិត ទៅដាក់ក្នុងប្រដាប់អាំងនំបុ័ង ដែលមានភ្លើងហើយអាចផ្ទុះបានដូច្នេះហើយគាត់ ក៏ព្រមសាកភ្នាល់ជាមិត្រភ័ក្ររបស់គាត់។ ទីបំផុតវាពិតជាផ្ទុះមែន តែគាត់អាចគេចផុត ពីការមានគ្រោះថ្នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ចូរអ្នកកុំព្យាយាមសាកល្បងធ្វើវានៅផ្ទះអោយសោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល។
ដោយ៖ រដ្ឋាប្រភព៖ dailymail