(នីយ៉ុង)៖ វគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៥-២០១៦ នេះ ត្រូវបានចាប់ពូលរួចហើយអំបាញ់មិញនេះ នៅក្នុងទីក្រុង Nyon ប្រទេសស្វីស នេះបើយោងតាមសារព័ត៌មាន BBC ។
ក្នុងនោះដែរមានក្រុម៖Wolfsburg Vs Real MadridBayern Munich Vs BenficaBarcelona Vs Atletico MadridParis Saint-Germain Vs Manchester City ។
សម្រាប់ឯការចាប់ពូលក្នុងវគ្គ៨ក្រុមក្នុង UEFA Europa League វិញគឺមានក្រុម៖Borussia Dortmund Vs LiverpoolAtletic Bilbao Vs SevillaVillarreal Vs Sparta PragueBraga Vs Shakhtar Donetsk ។
សូមបញ្ជាក់ដែរផងដែរ ជើងទី១ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៥-៦ ខែមេសា និងថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី