-ក្រុមគ្រួសារអំពាវនាវ សូមឱ្យសមត្ថកិច្ច ខេត្តតាកែវចាប់ជនល្មើសផង
កំពង់ឆ្នាំង ៖ ដោយសារតែអំណាចនៃ ក្តីស្រលាញ់ខ្លាំងពេក បើទោះបីដឹងថា ខាង ស្រីបានភ្ជាប់ពាក្យទៅហើយ បានធ្វើឱ្យបុរស ម្នាក់ដែលមានប្រពន្ធកូនហើយនោះ ចាប់ ជំរិតនារីម្នាក់ អាយុ២០ឆ្នាំ ពីខេត្តកំពង់ឆ្នាំង រហូតទៅដល់ខេត្តតាកែវ ហើយសមត្ថកិច្ច មិនទាន់ចាប់បាននៅឡើយទេ ។
ហេតុការណ៍ដែលធ្វើឱ្យប្រជាពលរដ្ឋជា ច្រើនរយនាក់នៅក្នុងភូមិមានការភ្ញាក់ផ្អើល នោះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ស្ថិត នៅក្នុងភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
យោងតាមប្រភពព័ត៌មានពីឪពុកម្តាយ និងសាច់ញាតិរបស់នារីរងគ្រោះបានឱ្យដឹង ថា កូនស្រីរបស់ខ្លួនឈ្មោះស ស្រីមុំ អាយុ ២០ឆ្នាំ បានជិះម៉ូតូ ជ-១២៥ ស៊េរី២០១១ គ្មានស្លាកលេខ ទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃ ដដែល ។ ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅនោះ ស្រាប់តែមិនឃើញនារីរងគ្រោះត្រឡប់មក ផ្ទះសោះ រហូតមកដល់វេលាម៉ោង៧-៨យប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។
ជាដំបូងប្រជាពលរដ្ឋនៅក្នុងភូមិ រួមទាំង សាច់ញាតិពីក្រុមគ្រួសារនោះ ដែលគ្មាន កំលាំងកំហែងក្នុងខ្លួន ព្រោះតែបាត់កូនស្រី បានគិតថា ជនរងគ្រោះច្បាស់ជាត្រូវក្រុម ចោរប្លន់យកម៉ូតូ និងអាចយកទៅសម្លាប់ ចោលបាត់ហើយ ។ ពេលនោះប្រជាពលរដ្ឋ ជាច្រើននាក់ក្នុងភូមិ បានជិះម៉ូតូជិះរថយន្ត រកគ្រប់ច្រកល្ហកនៅក្នុងខេត្ត ប៉ុន្តែរហូតទៅ ដល់ពាក់កណ្តាលអាធ្រាត្រក៏មិនប្រទះឃើញ ជនរងគ្រោះដែរ។
ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១១នេះ ជនរងគ្រោះក៏បានទូរស័ព្ទមក សាច់ញាតិដោយផ្តល់ដំណឹងថា រូបគេត្រូវបាន បុរសម្នាក់ដែលជាម៉ូយលក់ប្រេងសាំងឱ្យ (ផ្ទះជនរងគ្រោះលក់ចាប់ហួយ)ចាប់ជំរិត នាំទៅទាំងយប់ទាំងម៉ូតូផងដែរ រហូតទៅ ដល់ខេត្តតាកែវ ក្នុងស្រុកកោះអណ្តែត ប៉ុន្តែ ជនរងគ្រោះដែលបានទូរស័ព្ទមកប្រាប់សាច់ ញាតិនោះមិនបានបញ្ជាក់ពីទីតាំងដែលខ្លួន ស្ថិតនៅនោះទេ ដោយគ្រាន់តែដឹងថា ស្ថិត នៅម្តុំវត្តចំប៉ាស័ក្តិ ក្នុងឃុំពេជ្រសា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិ បានឱ្យដឹងថា ជនរងគ្រោះបានភ្ជាប់ពាក្យ ជាមួយបុរសផ្សេងនៅរាជធានីភ្នំពេញ ហើយ និងត្រៀមរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ខាងមុខនេះហើយ ប៉ុន្តែ បែរជាជួបសំណាងអាក្រក់បែបនេះទៅវិញ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អាត់ ខែម បានឱ្យដឹងថា លោកមិនទាន់បានទទួលពាក្យបណ្តឹងណា មួយពីសាច់ញាតិរបស់ជនរងគ្រោះនៅឡើយ ទេ ពាក់ព័ន្ធទៅនឹងករណីចាប់ជំរិតនេះ។ លោកអាត់ ខែម បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទ ដោយផ្តល់យោ បល់ថា ឱ្យស្វែងរកជនរងគ្រោះនិងជនល្មើស ជាមុនសិនក៏បានដែរ ទើបដាក់ពាក្យបណ្តឹង តាមក្រោយ ។
ទាក់ទិននឹងបញ្ហានេះដែរ ដើមអម្ពិលមិន អាចសុំការអត្ថាធិប្ប៉ាយពីស្នងការនគរបាល ខេត្តតាកែវបានទេ ។
សាច់ញាតិរបស់ជនរងគ្រោះសុំអំពាវនាវ ពីខេត្តកំពង់ឆ្នាំងទៅសមត្ថកិច្ចខេត្តតាកែវ គ្រប់ជាន់ថ្នាក់មេត្តាជួយរកជនរងគ្រោះនិង ចាប់ជនល្មើសឱ្យផង ។ តាមការបញ្ជាក់ របស់សាច់ញាតិរបស់ជនរងគ្រោះឈ្មោះស ស្រីមុំ អាយុ២០ឆ្នាំ សម្បុរស ស្លៀកខោខូវ ប៊យ ពណ៌ទឹកប៊ិច និងពាក់យឺតពណ៌ខ្មៅ ។
តាមការរៀបរាប់របស់សាច់ញាតិដែល ជនរងគ្រោះបានទូរស័ព្ទប្រាប់នោះបានឱ្យដឹង ថា ជនល្មើសមានគ្នាបីនាក់ ដោយចាប់រូប នាងរួមទាំងម៉ូតូដែលនៅវេលាម៉ោងប្រហែល ១១ ជនរងគ្រោះប្រាប់ថា ស្ថិតនៅម្តុំវត្តចំប៉ា ស័ក្តិ ប៉ុន្តែមិនស្គាល់ភូមិ មិនស្គាល់ឃុំ គ្រាន់ តែដឹងថា នៅខេត្តតាកែវ ហើយរហូតមក ដល់វេលាម៉ោង១១និង១៥នាទីនេះ ជនរង គ្រោះត្រូវបានជនល្មើសដឹកយកទៅទៀត ហើយ មិនដឹងទៅទីណាឡើយ ដោយសារ តែជនរងគ្រោះមិនស្គាល់ទីតាំងភូមិសាស្ត្រ។
គេសង្ឃឹមថា បន្ទាប់ពីសមត្ថកិច្ចខេត្តតាកែវ និងកំពង់ឆ្នាំង បានឃើញព័ត៌មាននៅលើ គេហទំព័រដើមអម្ពិលនេះ និងសហការជា មួយគ្នា ដើម្បីចាប់ក្រុមជនល្មើស ដែលនាំ យកជនរងគ្រោះតាំងពីខេត្តកំពង់ឆ្នាំង រហូត ដល់ខេត្តតាកែវនោះ ។
ដើមអម្ពិលនិងបន្តតាមដានថែមទៀត ទាក់ទិនទៅនឹងករណីចាប់ជំរិត ព្រោះតែក្តី ស្រលាញ់ ដោយដឹងថា ខាងស្រីមានគូដណ្តឹង ទៅហើយ ហើយខ្លួនឯងមានកូននិងប្រពន្ធ នោះ ។
http://dap-news.com/index.php?option...news&Itemid=50