សាកលវិទ្យាល័យ ហ្សាម៉ាន់  អញ្ជើញអាណាព្យាបាលសិស្ស និងនិស្សិត​ទាំង​​​អស់​ ដែលនឹងមកចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ ចូលរួមក្នុងកម្មវិធី​ធ្វើទស្សនកិច្ច​ អាគារ​​​សិក្សាជា សាធារណៈ។

ការធ្វើទស្សនកិច្ច អាគារសិក្សានៅ តាមសាកលវិទ្យាល័យ មួយចំនួនដែល អ្នកពេញចិត្ត គឺជាការ​ចំា​​បាច់មួយ មុនពេលដែលអ្នកធ្វើ ការសម្រេចចិត្តរើសយក សាកលវិទ្យាល័យ ដែលអ្នក​ចង់ទៅ​សិក្សា។

width=409

សាកលវិទ្យាល័យ ហ្សាម៉ាន់ បាននាំមកជូននូវការអប់រំ ដែលមានកម្រិតស្តង់ដា អន្តរជាតិ មកកាន់ព្រះរាជាណាចក្រ កម្ពុជា ។ សាកលវិទ្យាល័យ ហ្សាម៉ាន់ មានមោទភាពសូមគោរព អញ្ជើញលោក លោកស្រី អាណាព្យាបាលសិស្ស និងនិស្សិត​ទាំង​​​អស់​ ដែលនឹងមកចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ ចូលរួមក្នុងកម្មវិធី​ធ្វើទស្សនកិច្ច​ អាគារ​​​សិក្សាជា សាធារណៈ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥ល្ងាច នៅអាគារនៃ សាកលវិទ្យាល័យ ហ្សាម៉ាន់អាគារលេខ ៨ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

width=409

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូននូវឱកាស ដូចជា៖

- សំណេះសំណាល ជាមួយនឹងសាស្រ្តាចារ្យ ដែលមានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រ ថ្នាក់បណ្ឌិត ដែលត្រូវបានទទួលស្គាល់ ទូទាំងសកលលោក- ស្វែងយល់អំពីប្រព័ន្ធ អប់រំតាមស្តង់ដាអន្តរជាតិ នៅសាកលវិទ្យាល័យ ហ្សាម៉ាន់- ធ្វើទស្សនកិច្ចអាគារសិក្សា- ស្វែងយល់នូវការណែនាំ មួយចំនួនទាក់ទងទៅនឹងគម្រោង អាជីពការងារ- ពិនិត្យមើលកម្រងសៀវភៅ មួយចំនួននៅ សាកលវិទ្យាល័យ- សំណេះសំណាលជាមួយនឹងនិស្សិតអន្តរជាតិនៅសាកលវិទ្យាល័យហើយនឹងមានព័ត៌មានជាច្រើន បន្ថែមទៀតដែលទាក់ទង ទៅនឹងកម្មវិធីធ្វើទស្សនកិច្ចអាគារ សិក្សា។

សម្រាប់ព័ត៌មានលំអិត សូមទូរស័ព្ទមកកាន់ +៨៥៥​(២៣) ៩៩៦​ ១១១
ឬ +៨៥៥(១៧) ៩៩៦ ១១១
ដោយ ៖ សូរីយ៉ាប្រភព ៖ សាកលវិទ្យាល័យ ហ្សាម៉ាន់