ម៉ែន អាល្លឺម៉ង់ - ថ្ងៃនេះ ក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់ សូមប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ ខេមមីស (CAMEMIS) សម្រាប់សាលារៀន ជំនាន់ ១.០ ដែលជាប្រព័ន្ធគ្រប់គ្រងអប់រំឥតគិតថ្លៃ និងមានមុខងារសព្វបែបយ៉ាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម។

ខេមមីស (CAMEMIS)  ជាប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ    ដែលបានបង្កើតឡើងដើម្បីជួយដល់ សាលារៀនចាប់ពីថ្នាក់មតេយ្យ    រហូតដល់វិទ្យាល័យ ដើម្បីធ្វើស្វ័យប្រវត្តិកម្មនូវនីតិវិធី និងព័ត៌មានរដ្ឋបាល ដូចជា ការចុះឈ្មោះសិស្ស កាលវិភាគសិក្សា វត្តមាន កម្រិតសិក្សា ការប្រឡង ពិន្ទុ សៀវភៅសិក្ខាគារិក។ល។

width=468

ខេមមីស (CAMEMIS) ជាគម្រោងផ្តួចផ្តើមឡើងដោយក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់។ សូហ្វែរនេះ ផ្តល់ជូនដោយឥតគិតថ្លៃ 100% ប៉ុន្តែមានមុខងារពេញលេញអាចប្រកួតប្រជែងជាមួយសូហ្វែរ ដែលមានអាជ្ញាប័ណ្ណដទៃទៀត សម្រាប់បំពេញសេចក្តីត្រូវការរបស់សាលារៀន ថែមទាំងមាន ផ្ទាំងប្រើប្រាស់មានលក្ខណៈវិសេសវិសាលថែមទៀតផង។ ផ្ទាំងប្រើប្រាស់នេះមានលក្ខណៈដូចជាការប្រើប្រាស់ កម្មវិធីនៅលើកុំព្យូទ័រដែរ ដែលធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួល ក្នុងការធ្វើការងារជាមួយ ខេមមីស។

អំពីខេមមីស (CAMEMIS)

ទស្សនៈវិស័យ

ទស្សនៈវិស័យរបស់ខេមមីស គឺមានប្រព័ន្ធគ្រប់គ្រងអប់រំមួយមានមុខងារសព្វបែបយ៉ាង និងសុវត្ថិភាព ដែលត្រូវបានប្រើប្រាស់ដូចជាសេវាសង្គមមួយ ដូចសេវាសង្គមសាធារណៈដទៃទៀត សម្រាប់ រាល់ស្ថាប័នអប់រំគ្រប់ប្រភេទនៅលើពិភពលោក។

បេសកកម្ម បេសកកម្មរបស់យើង គឺធ្វើអោយមានសេ្ថរភាពនូវប្រព័ន្ធគ្រប់គ្រងអប់រំ ដោយបន្តការអភិវឌ្ឍន៍ និងគាំទ្រដល់ស្ថាប័នអប់រំឥតឈប់ឈរ ដោយមានតម្រូវការចូលរួមពីសហគមន៍ប្រើប្រាស់ក្នុងប្រទេសនីមួយៗ ដែលនឹងធ្វើអោយខេមមីស ក្លាយជាប្រព័ន្ធគ្រប់គ្រងអប់រំសមស្របនឹងបទដ្ឋានរបស់ប្រទេស ទាំងនោះ។

គោលបំណង

  • ដើម្បីផ្តល់នូវប្រព័ន្ធគ្រប់គ្រងអប់រំស្របតាមបទដ្ឋាន មានមុខងារសព្វបែបយ៉ាង និងសុវត្ថិភាពដល់ប្រទេសទូទាំងពិភពលោក ដើម្បីធ្វើអោយខេមមីស មានភាពងាយស្រួសក្នុងការប្រើប្រាស់ គ្រប់គ្រង  ថែទាំ នៅលើប្រព័ន្ធកុំព្យូទ័រប្រភេទណាក៏បានដើម្បីអាចអោយខេមមីស ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយដូចជាសេវាសាធារណៈ ទោះបីជាស្ថាប័នអប់រំនោះមានទំហំប៉ុនណាក៏ដោយលើកកំពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងស្ថាប័នអប់រំ

ទំនាក់ទំនង

លោក គាំ វិបុលរិទ្ធិ

អ្នកនិពន្ធ

ទូរស័ព្ទ៖ +(49) 157-39475806

អ៊ីម៉េល៖ info@camemis.com.kh

 

ដោយ ៖ សីហាប្រភព ៖ CAMEMIS