កំពង់ចាម ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរ បាលចាប់ខ្លួន ពីបទ ចាប់រំលោភសេពសន្ថវៈ នារីម្នាក់រហូតបានសម្រេច ។ ការចាប់ខ្លួនបុរស នោះ គឺសមត្ថកិច្ចបានធ្វើឡើង កាលពីវេលា ម៉ោង ៤ និង ១០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១១ ក្រោយពីសមត្ថកិច្ចបានទទួល បណ្តឹង ពីក្រុមគ្រួសារនារីរងគ្រោះថា ជន សង្ស័យនោះ បានចាប់រំលោភកូនរបស់ខ្លួន បានសម្រេច កាលពី វេលាម៉ោង ៣ និង ១៥ នាទីរសៀល ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១១ នៅចំណុចវាលស្រែចម្ងាយជាង ១០០ ម៉ែត្រ ខាងត្បូងភូមិផ្កាយព្រឹក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមមន្ត្រីនគរបាលបានឱ្យដឹងថា ជន សង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទឹម លេខ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទី លំនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃ ឈរ ខេត្តកំពង់ ចាម ។ ប្រភពដដែលបាមបន្ត ថា កាលពីថ្ងៃទី ១៧ ខែមករា វេលាម៉ោង៣ និង ១៥ នាទី នារីរងគ្រោះឈ្មោះ ឈ ផ អាយុ ២៧ ឆ្នាំ រស់នៅភូមិផ្កាយព្រឹក ឃុំមាន ស្រុកព្រៃឈរ បានទៅ ឃ្វាលគោ ដែលមាន ចម្ងាយពីភូមិជាង ១០០ ម៉ែត្រ ហើយក្នុង ខណៈដែលនារីរងគ្រោះ កំពុងតែអង្គុយ សម្រាកជ្រកក្រោមម្លប់ដើមកណ្តោល ស្រាប់ តែបុរសដែលមានឈ្មោះ ដូចខាងលើ ចាប់ រំលោភរហូតបានសម្រេច ។
លុះដល់ព្រឹកថ្ងៃ ទី ១៨ ខែមករា ទើបម្តាយនារីរងគ្រោះ បាន មកប្តឹងសមត្ថកិច្ចនគរបាលឃុំ ហើយក្រោយ ពីសមត្ថកិច្ចនាំស្ត្រីរងគ្រោះទៅពិនិត្យនៅមន្ទីរ ពេទ្យដឹងលទ្ធផលហើយនោះ ទើបសមត្ថ កិច្ចហៅជនសង្ស័យខាលើ មកធ្វើការសាក សួរ រហូតដលម៉ោង ៤ និង ១០ នាទី នៅថ្ងៃ ដដែលនោះ ទើបជនសង្ស័យនោះ បានឆ្លើយ សារភាពថា ខ្លួនពិតជាបានចាប់រំលោភសេព សន្ថវៈទៅលើនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន ។ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោង ១១ ថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១១ នឹងត្រៀមបញ្ជូនបន្តទៅកាន់ សាសាដំបូងខេត្ត ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់ ។
http://dap-news.com/index.php?option...news&Itemid=50