![[IMG]](http://media.tinhte.vn/photo/var/albums/DuyLuan/Intel-Cove-Point-Windows-8-Referenzdesign-1334674980-0-0.jpg?m=1334707013)
នៅក្នុងសន្និសិទដោយឡែកមួយសំរាប់ក្រុមអ្នកធ្វើការអភិវឌ្ឍន៍ (IDF) ដែលទើបតែប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានប្រកាសបង្ហាញនូវវត្តមានគំរូសមិទ្ធិផល Ultrabook កាត់នឹងឧបករណ៍ Tablet របស់ខ្លួនមួយដែលអោយឈ្មោះថា Cove Point (កន្លងមកមានឈ្មោះកូដថា Letexo) ។ ទ្រង់ទា្រយអេក្រង់ដែលអាចរុញចុះឡើងបានរបស់ Cove Point នេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង ASUS Transformer Slide ដូច្នោះដែរ ហើយពេលអ្នកប្រើប្រាស់រុញអេក្រង់នេះចុះគឺអាចប្រើវាប្រៀបដូចជាឧបករណ៍ tablet ធម្មតាមួយយ៉ាងដូច្នោះ។ ដោយឡែកប្រសិនបើករុញអេក្រង់ទំហំ ១២,៥អ៊ីងនេះឡើង នោះ Cove Point នេះនឹងក្លាយជាឧប-ករណ៍ Ultrabook មួយជាមួយនឹង Keyboard យ៉ាងស្រស់ស្អាត។ Intel ក៏បានអោយដឹងបន្ថែមដែរថា Cove Point នេះនៅមានរបៀបបង្វែអេក្រង់ច្រើនរបៀបទៀតផងដែរ ដើម្បីប្រើប្រាស់សំរាប់ទស្សនាវីដេអូ រឺក៏វាយអត្ថបទជាដើម។ សមិទ្ធិផលដែលក្រុមហ៊ុននាំមកកាន់ IDF 2012 នោះគឺប្រើប្រើប្រាស់ Chip ប្រភេទ Ivy Bridge កំណែគំរូ និងប្រព័ន្ធប្រតិបត្តិការ Windows 8 Consumer Preview ។ ចំពោះតំលៃរបស់ Cove Point វិញត្រូវបានគេប៉ាន់ប្រមាណថានឹងមានតំលៃប្រហែល១០០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។ 
បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនផលិតណាមួយចូលខ្លួនមកធ្វើការធានាអះអាងថានឹងទទួលផលិតនូវCove Point នេះនៅឡើយទេ ប៉ុន្តែត្រូវបានគេសង្ឈឹមយ៉ាងមុតមាំថាអ្វីទាំងនេះនឹងក្លាយជាទីផ្សារមួយដ៏មានសក្តានុពលបំផុតនៅក្នុងពេលអនាគតខាងមុខនេះ។ រូបសណ្ឋានរបស់គំរូសមិទ្ធិផល Cove Point ៖
- Processor ៖ Ivy Bridge
- អេក្រង់ ៖ ១២,៥ អ៊ីង ប្រភេទជា Touch screen
- រន្ធភ្ជាប់ USB 3.0 ចំនួនពីរ និងរន្ធដោត HDMI ចំនួនមួយ
- អេក្រង់អាចរុញចុះឡើងបានប្រព័ន្ធប្រតិបត្តិការ ៖ Windows 8 ប្រភព៖ Wired ដោយ៖ រស្មី