កាលពីថ្ងៃទី​​១៥ មករា កន្លងមក​នេះ ប្រជា​ជន​​ម្នាក់នៅ​​តំបន់​ HAUTE-GARONNE របស់​បារាំង​​បានប្រទះឃើញ​​​នៅលើ​​មេឃ​​នូវ​យន្ត​ហោះ​​ធុនតូច​មួយគ្រឿង​​​ ដែល​​ដាំ​ក្បាល​ចុះ​យ៉ាង​លឿន​​ដោយ​មានការ​​​រោទិ៍​​ម៉ាស៊ីន​ខ្លាំង​ហើយ​​​ កំពុង​ស្ថិត​​​​ក្នុងស្ថានភាព​លំបាក ។​ យន្តហោះ​​នេះបាន​បញ្ចេញ​​​ផ្សេង​​ពណ៌ស​យ៉ាង​ច្រើន​​​​ ហើយធ្លាក់ចុះ​​យ៉ាង​ឆាប់​សំដៅ​​ព្រះ វិហារ​​គ្រិស្ត​​ PIN-BALMA ។ បុរសនេះ​​មើល​យន្តហោះ​​​នោះ​​លែង​​ឃើញទៀត ព្រោះ​​​បាំង​​ផ្ទះ​​​ទាំង​ឡាយ​​ ហើយគាត់​​គិត​ថា ​​អ្នក​​បើក​​​ពិតជា​ជួប​ប្រទះ​​​គ្រោះថ្នាក់​ហើយ ។​ ពេលនោះ​​គាត់បាន​​ដើរ​​ទៅកាន់​កន្លែង​ដែល​​យន្តហោះ​​នេះ​ដាំក្បាល​ចុះ​​ ហើយ​​ឃើញ​​យន្តហោះនេះ​នៅទីនោះ កណ្តាល​ចំការ​​មួយ ។ យន្តហោះ​​​ចត​នៅ​ស្ងៀម​​ ហើយ​វា​ពុំ​​មាន​​​កង្ហារ​ឡើយ ។ ​កង្ហារ​យន្តហោះ​នេះ​ប្រវែង​​១,៥ម៉ែត្រ អាចជ្រុះ​​ធ្លាក់​ក្នុង​​​សួនរបស់​​ផ្ទះមួយ ។ ​ចំណែកអ្នក​បើក​​នៅរស់​ ហើយមានអាការៈ​​ភ័យ​យ៉ាង​​ខ្លាំង ជា​ងការឈឺ​ចាប់ ។ នេះជា​អ្នក​បើក​យ៉ាង​ចំណាន​​ដែលអាច​​ចុះចត​យន្តហោះ​​​​ជួប​គ្រោះអាសន្ន​​​​ ក្នុងចំការ​មួយ​​បាន​ ដែល​នេះ​ក៏ជា​​មហា​សំណាង​មួយដែរ ៕

http://kohsantepheapdaily.com.kh/art...18-232733.html