អូស្រ្ដាលី៖ បច្ចេកវិទ្យាទំនើប ការស្លៀកពាក់របស់មនុស្សក៏មានភាពទាន់សម័យដែរ។ សំលៀកបំពាក់ជាច្រើនត្រូវបានគេផលិតក្នុងក្រុមហ៊ុនវាយនភ័ណ្ឌ ជាច្រើនកន្លែងក្នុងពិភពលោក។ ហើយសំលៀកបំពាក់នោះទៀតសោត ត្រូវបានផលិតចេញពីវត្ថុធាតុដើមផ្សេងៗពីគ្នា ដូចជាស្បែកសត្វ នីឡុង ឬអំបោះជាដើម។ ប៉ុន្ដែថ្មីៗនេះគេអាចផលិតសំលៀកបំពាក់ចេញពីស្រាក្រហមផងដែរ។width=452width=456

តាមការស្រាវជ្រាវមួយរបស់ក្រុមនិស្សិត នៃសាកលវិទ្យាល័យ Western Australia​ បានអោយដឹងថា​ គេអាចចាក់បន្ថែមបាក់តេរី ទៅក្នុងប្រភេទស្រាក្រហម ហើយលាយជាមួយក្រណាត់ដែលធ្វើអំពីកម្បាស នោះវានឹងអាចបង្កើតជាម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលអាចពាក់ទៅសមសួននឹងដងខ្លួន និងពេលវេលាទៀតផង។ សំលៀកបំពាក់នោះអាចច្នៃជា អាវខ្លី ឬ សំលៀកបំពាក់ហែលទឹកក៏បាន។width=452ដំណើរការនៃការផលិតក្រណាត់សំលៀកបំពាក់នេះ ៖ ដំបូងគឺចាក់បាក់តេរី (bacteria) ចូលទៅក្នុងស្រាក្រហម រួចហើយវានឹងបំលែងទៅជាទឹកខ្មេះ។ បន្ទាប់មកយើងនឹងឃើងផ្ទៃលើវាប្រែក្លាយទៅជាស្ងូត។ បន្ទាប់ពីស្ងូតល្អហើយ សាច់ក្រណាត់ហាក់ដូចជាមុតស្រួច ស្រួយ នោះហាក់បីដូចជាដុំសម្លីដ៏ទន់ដែលងាយស្រួលនឹងរហែកណាស់។ ជាលទ្ធផល យើងហាក់បីដូចជាមានអាវដ៏ស្អាតមួយដែលមានលក្ខណៈ សំណើមពេលដែលយើងបាប់វាលើកពាក់។width=458

 

 

ដោយ៖ សារិនប្រភព៖ odditycentral