មនុស្សភាគច្រើនត្រូវបានឃាត់ដោយប៉ូលីសចរាចរ ហើយពេលខ្លះអ្នកទាំងនោះអាច
បង្កឲ្យមានដល់ជម្លោះ ឬ ក៍អាចឈានទៅដល់អំពើហឹង្សាជាមួយលោកប៉ូលីសទាំង
នោះទៀតផង។ ខាងក្រោមនេះជាវិធីខ្លះៗសម្រាប់ដោះស្រាយដោយអហឹង្សា និង
សន្តិវីធី នៅពេលដែលលោកអ្នកត្រូវបានឃាត់ ទោះបី ជាលោកអ្នកខុស ឬ ក៍
ត្រូវក៍ដោយ៖

១. តាំងចិត្តឲ្យត្រជាក់ និង និយាយដោយសម្រួលជាមួយលោកប៉ូលីសទាំងនោះ

មនុស្សភាគច្រើននៅពេលដែលត្រូវបានឃាត់ខ្លួនដោយលោក ប៉ូលីសទាំងនោះ តែង
តែបរាជ័យ ក្នុងការតាំងចិត្តឲ្យត្រជាក់។ ភាពក្រេវក្រោធ ជាហេតុនៃការបង្កឲ្យមានជម្លោះ ដែលអាចមានទាំងអំពើហឹង្សាទៀងផង។ លោកអ្នកត្រូវចងចាំថា ភាពក្រេវក្រោធ
មិនអាច​ ដោះស្រាយ បញ្ហាបានឡើយ។

២. ត្រូវចេះពន្យាពេល

ជាទូទៅ ប៉ូលីសទាំងនោះនឹង និយាយទៅកាន់លោកអ្នកឲ្យសម្រួល ដែលការសម្រួល
នេះ គឺស្មើរនឹង ការបង់ប្រាក់នោះឯង។ ភាគច្រើននៃការបង់ប្រាក់មានភាពលើសលប់
ជាង ច្បាប់ដែលកំណត់ និង គ្មានចេញនៅវិក័យប័ត្រទៀតផង។ ក៍ប៉ុន្តែ អ្នកគួរដឹងថា
លោកប៉ូលីសទាំងនោះ អាចនឹងអនុញ្ញាតិឲ្យលោកអ្នកចាកចេញ នៅពេលលោកអ្នក
នៅកន្លែងឃាត់យូរ ដែលជាសញ្ញាមួយបង្ហាញឲ្យពួកគេដឹងថា លោកអ្នកគ្មានប្រាក់
ជាប់នឹងខ្លួន។

៣. មិនគួរជឿលើការអះអាងរបស់លោកប៉ូលិស

នៅពេលដែលលោកអ្នកត្រូវបានឃាត់ដោយប៉ូលីសទាំងនោះ ភាគច្រើនលោកអ្នក
ត្រូវបានគេប្រាប់ថា ខុសនេះ ខុសនោះដើម្បីបង្ហាញថា លោកអ្នកហាក់ដូចជាមាន
កំហុសធ្ងន់ធ្ងរ។ ពេលខ្លះ លោកប៉ូលិសទាំងនោះ ធ្វើហាក់ដូចជាយានយន្តរបស់
អ្នកនឹងត្រូវគេរឹបអូសយកទៅនៅប៉ុស្តិប៉ូលីសក៍ប៉ុន្តែនេះអាចគ្រាន់តែជាការ
សម្លុតប៉ុណ្ណោះ។

៤. គួរដឹងថា លោកប៉ូលិសទាំងនោះ នឹងត្រូវផ្លាស់ប្ដូរវេន

នៅពេលដែលលោកអ្នកនៅកន្លែងឃាត់ កាន់តែយូរ នោះឱកាសដែលលោកប៉ូលីស
យកប្រាក់របស់លោកអ្នកកាន់តែ តិច។ ចុងក្រោយលោកអ្នកអាចនឹងត្រូវបានអនុញ្ញាតិ
ឲ្យចាកចេញ។

៥. សូររកលិខិតដកហូត
នៅពេលដែលលោកអ្នកត្រូវបានឃាត់ភ្លាមនោះ មុនដំបូង លោកប៉ូលីលទាំងនោះ នឹង
សួររកលិខិតស្នាមផ្សេងៗ ដោយសារតែ ពួគគេបានដឹងថា លោកអ្នកអាចនឹងមិនបាន
ដាក់តាមខ្លួន។ ប្រសិនបើលោកអ្នក ត្រូវបានសួររកលិខិតទាំងនោះ ហើយលោកអ្នកមិន
បានដាក់តាមខ្លួន នោះលោកអ្នកគួរតែសួររកលិខិតដកហូត។ ភាគច្រើន ប៉ូលិសទាំងនោះ
នឹងមិនចេញលិខិតដកហូត នោះទេ ទោះបីជាពួគគេធ្វើហាក់ដូចជា សរសេរ លិខិត
នោះក៍ដោយ។

ក៍ប៉ុន្ដែ បើលោកអ្នកមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការតថ្លៃនោះទេ ជម្រើសនៃការ
បង់ប្រាក់ មិនអាចជៀសផុតឡើយ។ ចុងក្រោយ សូមជួនពរសំណាងល្អដល់លោកអ្នក
គ្រប់រូប៕
(photos: phnompenhpages.thingsasian.com)

(អត្ថបទផ្ញើរដោយមិត្តអ្នកអាន)