ទូរស័ព្ទ Sony Xperia SL ( LT26ii), ស្មាតហ្វូនដែលត្រូវបានគេកំនត់ថាជាគំរូអាប់ហ្គ្រេដបន្តិចបន្តួចពី Xperia S, ទើបតែបង្ហាញខ្លួនលើគេហទំព័រ ePrice។

បណ្តារូបភាពថ្មីៗបំផុតនៃគំរូស្មាតហ្វូននេះ បានឲ្យឃើញថា Sony នឹងផ្គត់ផ្គត់នូវបីពណ៌បន្ថែមទៀត នៃផ្ទៃខាងក្រោយទូរស័ព្ទរួមមាន ពណ៌ខ្មៅ ពណ៌ស និងប្រផេះ។ មុននេះ ពួកយើងធ្លាប់បានឃើញ Xperia SL  ពណ៌ខៀវ និងផ្កាឈូក។ និយាយពីរូបសណ្ឋានវិញ Xperia SL ត្រូវបានបំពាក់នូវ CPU Dual Core Qualcomm MSM8260 1,7GHz (HTC One S), អេក្រង់ធំជាង, អាចនឹងត្រូវបាន Set up ស្រាប់នូវប្រព័ន្ធប្រតិបត្តិការ  Android 4.1 Jelly Bean រួមជាមួយនឹងកម្មវិធីថ្មីៗជាច្រើនទៀតដូចនៅលើ Xperia GX។

/

បីពណ៌ថ្មីរបស់ Xperia SL

Sony នឹងធ្វើការប្រជុំកាសែតនៅថ្ងៃទី 29/8 ដើម្បីបង្ហាញផលិតផលថ្មីមួយរបស់ខ្លួន មុនថ្ងៃតាំងពិពណ៌ពីឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច  IFA 2012។ ថាតើ  Xperia SL នឹងបង្ហាញខ្លួននៅពេលនោះ ដូចអ្វីដែលក្រុមហ៊ុន សូនីបាននិយាយរឺក៏អត់? មានតែរង់ចាំមើលទាំងអស់គ្នា !

width=503

 ពណ៌ខៀវ និងផ្កាឈូកកាលចេញដំបូង

ដោយ៖ សិលាប្រភព៖ TTE