ភ្នំពេញៈ គ្រួសារលោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែងក្នុងរបបខ្មែរក្រហមបាន
អំពាវនាវ​ពីម្សិលមិញ ស្វែងរកជំនួយថវិកាពីសប្បុរជននានា ដើម្បីយកទៅបន្ត​ព្យាបាល​
ជំងឺ​លោកក្នុងមន្ទីរពេទ្យ ខណៈរូបលោកបានសន្លប់ជាង១សប្តាហ៍មកហើយនោះ។ លោក
វ៉ាន់ ណាត ដែលញាំញីដោយជំងឺខ្សោយក្រលៀន ត្រូវលាងឈាមក្នុងមួយសប្តាហ៍២ដង
ជំងឺលើសឈាម ទឹកចូលសួតនិងជំងឺទឹកនោមប្រៃផងកំពុងដេក​ស្តូកស្តឹងលើគ្រែក្នុង
មជ្ឈមណ្ឌល​លាងឈាមឯកជនមួយ នៅជិតវិមានឯករាជ្យ បន្ទាប់ពី លោកសន្លប់​លែងដឹង​
ខ្លួនតាំងពីយប់ថ្ងៃទី២៦ ខែសីហា ។ ក្រុមគ្រូពេទ្យអះអាងថា�ជិវិតលោក វ៉ាន់ ណាត់ មាន​
សង្ឃឹមតិចតួចណាស់�។

ក្នុងវ័យ ៦៦ ឆ្នាំ និងមានកូនស្រីប្រុសចំនួន៣នាក់ លោក វ៉ាន់ ណាត ជាសាក្សីរស់មួយរូប
ក្នុងចំណោមសាក្សី៣នាក់ ដែលរួចផុតពីការស្លាប់ក្នុងគុកទួលស្លែង ក្នុងរបបខ្មែរក្រហម ដែលគ្រប់គ្រងដោយ មេគុកឈ្មោះ ឌុច។
អ្នកស្រី គិត អេងអាយុ៦២ឆ្នាំ ប្រពន្ធលោក វ៉ាន់ ណាតបានឲ្យដឹងថាកាលពីថ្ងៃពុធប្តីរបស់​
អ្នកស្រីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងធ្វើឲ្យបារម្ភយ៉ាងខ្លាំង។ អ្នកស្រីនិយាយថា៖ �ឈាម
គាត់​ធ្លាក់នៅត្រឹមតែ៥ ជីពចរខ្សោយ គ្រូពេទ្យបានបញ្ចូល ឈាមអស់ចំនួន៥ប្លោក និង
បូមទឹក​ចេញពីសួតយ៉ាងប្រញាប់� ។ អ្នកស្រី ត្រូវចំណាយប្រាក់ថ្លៃឈាម ៣៥០ដុល្លារ​
និងថ្លៃគ្រូពេទ្យចំនួន៦០០ដុល្លារក្នុងថ្ងៃនោះដើម្បីសង្រ្គោះប្តីអ្នកស្រីឲ្យមានជីវិត។ អ្នកស្រីត្អូញទៀតថារាល់ថ្ងៃគាត់ត្រូវចំណាយប្រាក់ចំនួន៣០០ទៅ៣៥០ដុល្លារលើថ្លៃ
ព្យាបាលជាប្រចាំ។អ្នកស្រី គិត អេងប្រាប់ទៀតថា៖ �ជាងមួយសប្តាហ៍ដែលប្តីខ្ញុំ​ឈឺ​ ខ្ញុំបានចំណាយប្រាក់ជាង២០០០ដុល្លារហើយគ្រាន់តែមួយថ្ងៃពុធខ្ញុំចំណាយប្រាក់អស់
ជិត១ពាន់ដុល្លារសម្រាប់ជួយជីវិតគាត់�។
អ្នកស្រីបានរៀបរាប់ទាំងអស់សង្ឃឹមថា ប្តីអ្នកស្រីនៅតែបន្តដាក់អុកស៊ីសែនប្រចាំនិងសន្លប់
​មិនដឹងខ្លួន។ស្ថានភាពកាន់តែយ៉ាប់ទៅៗ​នឹងត្រូវចំណាយថវិកាយ៉ាងច្រើន​សម្រាប់ព្យាបាល។ អ្នកស្រីបានអំពាវនាវដល់សប្បុរជនទាំងអស់​សូមមេត្តាជួយជាថវិកាដើម្បី​សង្គ្រោះប្តីអ្នកស្រី
ផង ពីព្រោះអ្នកស្រីគ្មានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ​ស្វាមីគាត់បានទេ។
លោក រិទ្ធី ប៉ាន់ មិត្តស្និទ្ធស្នាលជាមួយនឹងលោក វ៉ាន់ ណាត និងជាម្ចាស់ផលិតកម្មភាពយន្ត
ឯកសារ �ស-២១ ម៉ាស៊ីនសម្លាប់មនុស្សរបស់ខ្មែរក្រហម� បានថ្លែងឲ្យដឹងថា៖ �ស្ថានភាព
ជំងឺលោក វ៉ាន់ ណាត កាន់តែធ្ងន់និងត្រូវការចំណាយថវិកាច្រើន�។ លោកនឹងប្រកាសបើកជាផ្លូវការនូវមូលនិធិសម្រាប់សង្គ្រោះមួយជួយ ដល់លោកវ៉ាន់ ណាត​នៅចុងសប្តាហ៍នេះ។ លោកថា ចំពោះសប្បុរសជនដែលមានបំណងជួយលោក វ៉ាន់ ណាត​អាចផ្តល់ថវិកាសប្បុរសធម៌ចូលទៅក្នុងមូលនិធិនេះ នៅមជ្ឈមណ្ឌលបូផាណា។ លោក រិទ្ធី
ប៉ាន់ បានបញ្ជាក់ថា៖ �យើងមិនចង់បង្កើតមូលនិធិនេះឆាប់ៗពេកទេ ព្រោះគិតថា គាត់អាច
​ជាសះស្បើយក្នុងពេលដ៏ខ្លី តែឥឡូវយើងត្រូវតែបង្កើតវា ព្រោះគាត់កាន់តែធ្ងន់ធ្ងរនិងត្រូវ
ការ​ចំណាយច្រើន�៕

ដោយ ខេមរៈ
(phnompenhpost)