Karina Fedasz នៅអាមេរិក បានបង្កើតគេហទំព័រមួយ មិនត្រឹមតែអនុញ្ញាតឱ្យពុកម្ដាយរបស់ក្មេងៗ ទិញខោអាវថ្មីៗសម្រាប់កូនខ្លួនប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យពួកគេលក់មកវិញនូវសម្លៀកបំពាក់ចាស់ៗទៀតផង។ការរីកចម្រើនក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់ ជួយឱ្យមនុស្សមានឱកាសប្រើប្រាស់ខោអាវដេរស្រាប់ តម្លៃថោកៗ និងទាន់សម័យ។ ប៉ុន្ដែវាក៏ជារឿងខាតបង់ច្រើន ដោយសារខោអាវខ្លះ នៅថ្មី ប៉ុន្ដែត្រូវបានគេបោះចោល ដោយសារតែចង្អៀត។ នៅក្នុងការរៀបចំខោអាវកូនៗរបស់ខ្លួន មានពេលមួយនោះ Karina Fedasz ដែលជាស្ដ្រីម្នាក់រស់នៅក្នុងរដ្ឋ California អាមេរិក យល់ឃើញថា ក្នុងរយៈពេលតែ ៦ខែ ខោអាវកូនប្រុសខ្លួនយ៉ាងច្រើន មិនអាចប្រើប្រាស់បានទៀត ដោយសារតែចង្អៀត។ Karina Fedasz គិតថា គួរតែមានវិធីទិញ និង​លក់ខោអាវចាស់ៗទាំងនេះ ដើម្បីសន្សំសំចៃ។ ដូច្នេះ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ អ្នក​ស្រីបានរកឃើញទីផ្សារដ៏មានសក្ដានុពលមួយ គឺបង្កើតគេហទំព័រលក់ និងទិញសម្លៀកបំពាក់ថ្មីនិងចាស់។Karina Fedasz ថ្លែងប្រាប់ទំព័រ Forbes ថា ប្រការនេះនឹងជួយឱ្យយើងបង្កើតបានឃ្លាំងសម្លៀក​បំពាក់ចាស់ៗដែលមានលក្ខណៈថ្មីស្ទើរតែទាំងស្រុងមួយដ៏ធំ អនុញ្ញាតឱ្យអ្នកប្រើប្រាស់បានទិញផលិតផលថ្មីៗគុណភាពខ្ពស់ ក្នុងតម្លៃទាប ដូចទៅនឹង Wal-mart ឬ Target ។

/

គេហទំព័រ Little Bean Sprout របស់ Karina Fedasz

Karina Fedasz បានសម្រេចចិត្តដាក់ឈ្មោះឱ្យគេហទំព័ររបស់ខ្លួនថា Little Bean Sprout ។ អតិថិជនគោលដៅរបស់អ្នកស្រីគឺ មនុស្សដែលមានកូនអាយុ ក្រោយ ៦ឆ្នាំ។ ក្រោយមក Karina Fedasz ក៏បានសហការណ៍ជាមួយអ្នកស្រី Stephanie Arnold ហើយចាប់ផ្ដើមបង្កើតអាជីវកម្ម។ នៅលើគេហទំព័រនេះ អតិថិជនអាចទិញរបស់របរថ្មីពីបណ្ដាក្រុមហ៊ុនជាដៃគូរបស់ Little Bean Sprout ឬលក់របស់របរដែលលែងប្រើប្រាស់មកឱ្យ Little Bean Sprout ។ ទំនិញត្រូវបានដឹកជញ្ជូនទៅតាមប្រៃសណីយ៍។ នៅពេលទទួលបានទំនិញ Little Bean Sprout នឹងត្រួតពិនិត្យ ប្រសិនត្រូវតាមស្ដង់ដា នោះអ្នកលក់នឹងទទួលបានទឹកប្រាក់ ៥% ដោយគិតទៅតាមតម្លៃដើម និងបង់ថ្លៃទៅតាម PayPal ឬប័ណ្ណទិញទំនិញមានតម្លៃ ១៥%។ ក្រៅពីការលក់ អតិថិជនក៏អាចប្រើប្រាស់របស់ចាស់ៗរបស់ខ្លួនសម្រាប់មនុស្សធ៌ នេះគឺជាវិធីបង្កើនអតិថិជន និងកាត់បន្ថយការបោះចោលខោអាវដោយឥតប្រយោជន៍។ខែធ្នូ ឆ្នាំ ២០១២ គេហទំព័រកំណែសាកល្បងដំបូងរបស់ Little Bean Sprout បានបង្ហាញខ្លួន ហើយកំណែទីពីរ ចាប់ដំណើរការពីខែ មេសា ឆ្នាំ ២០១៣ ។ ជាមធ្យម រៀងរាល់ខែ Little Bean Sprout ទទួលបានការចូលមើលពីអតិថិជន កើនឡើងរហូតដល់ ៦៤%។Karina Fedasz នឹងសហការណ៍ជាបណ្ដាក្រុមហ៊ុនរចនាសម្លៀកបំពាក់ធំៗ ដើម្បីត្រៀមជាស្រេចក្នុងការបង្កើតផលិតផលគ្រប់គ្រាន់ និងសុវត្ថិភាពសម្រាប់មុខជំនួញ។ ក្រុមហ៊ុនរបស់ Karina Fedasz ក៏​មានបំណងនឹងពង្រីកចេញទៅខាងក្រៅអាមេរិក ដូចជា កាណាដា អឺរ៉ុប និងអូស្ដ្រាលីទៀត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក

មន្ដ្រីរដ្ឋការចិន ក៏ត្រូវចេញរត់ម៉ូតូឌុប ដើម្បីចិញ្ចឹមក្រពះ

នារីជំទង់ រកបាន រាប់រយលានដុល្លារ ពីការលក់គ្រឿងអលង្ការ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes