(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេងកញ្ញា ប៊េប៊ី កាលពីថ្មីៗនេះបានធ្វើឃ្លីបវីដេអូមួយ បង្ហាញពីការ ព្រួយបារម្ភសុវត្ថិភាពផ្ទាល់ខ្លួន ខណៈមួយរយៈនេះមានម្ចាស់ Account Facebook មួយដែលមានឈ្មោះថា «បេះដូងអ្នកក្ររហាម» តាមរំខាន និងស៊ើបពីប្រវត្តិរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ Account Facebook ឈ្មោះថា «បេះដូងអ្នកក្ររហាម» មួយនេះក៏តែងផ្ញើសារនិយាយពីការសុំស្រឡាញ់នាងទៀតផង។
កញ្ញា ប៊េប៊ី បាននិយាយនៅក្នុងឃ្លីបវីដេអូរបស់ខ្លួនដែលមានរយៈពេលជាង២០នាទីនោះថា «ខ្ញុំពិតជាខឹងម្ចាស់ Account Facebook ឈ្មោះថា បេះដូងអ្នកក្ររហាម នេះមែនទែន ហើយដំបូងឡើយខ្ញុំគិតថា មិនចង់ដាក់ពាក្យប្តឹងបុរសម្នាក់ទេ ដោយសារនឹកស្មានតែមនុស្សរោគចិត្ត ព្រោះជារឿយៗម្ចាស់ Account Facebook ម្នាក់នេះចេះតែផ្ញើសារប្លែកៗមកខ្ញុំ។ ប៉ុន្តែជានិច្ចជាកាលខ្ញុំតែងប្លុកឈ្មោះនេះចោលតែយ៉ាងណាឈ្មោះនេះ នៅតែបន្តការផ្ញើសារប្លែកមកខ្ញុំដដែល»។
តារាសម្តែងស្រីរូបស្រស់កញ្ញា ប៊េប៊ី បានបញ្ជាក់ថា បើសិនជាម្ចាស់ Account Facebookឈ្មោះថា បេះដូងអ្នកក្ររហាមនៅតែព្យាយាមរំខាន់ឬតាមសើបពីប្រវត្តិទៀតគឺនាងលែងអត់អោនឲ្យហើយ ពោលគឺនឹងទៅដាក់ពាក្យនៅក្រសួងមហាផ្ទៃ ដើម្បីស្វែងរកឈ្មោះនេះ។ ម្យ៉ាងទៀតក្រោយពីបានឃើញរូបភាពម្ចាស់ Account Facebook នេះថ្ងៃដំបូងភ្លាមខ្ញុំមានអារម្មណ៍ថា ភ័យ ហើយខ្លាចមែនទែន។
កញ្ញា ប៊េប៊ី បានបន្ថែមថា រាល់ថ្ងៃខ្ញុំត្រូវរស់នៅក្នុងភាពភ័យខ្លាច ហើយពេលនេះហើយខ្ញុំក៏ប្រហែលជាសុំផ្អាកក្នុងការ ផុសពីព័ត៌មានរបស់នាងខ្ញុំ ក្នុងកម្មវិធីផេ្សងៗមួយរយៈពេលសិនក្នុង Account Facebook និង Page នាងខ្ញុំដើម្បីចៀសពីការតាមដានគំរាមកំហែងពីសុវត្ថិភាពនាងខ្ញុំពីជនមិនស្គាល់មុខឈ្មោះថា បេះដូងអ្នកក្ររហាមបេះដូងអ្នកក្ររហាម សូមទោសផងបងប្អូនអ្នកគាំទ្រទាំងអស់គ្នា។
ដើម្បីបានដឹងលម្អិតជាងនេះ សូមទស្សនិកជនចូលទៅទស្សនាឃ្លីវីដេអូមានរយៈពេល២៦នាទីខាងក្រោមនេះទាំងអស់គ្នាតើតារាស្រីកញ្ញា ប៊េប៊ី បាននិយាយរៀបរាប់ពីភាពភ័យខ្លាចអ្វីខ្លះក្រោយពេលត្រូវបុរសម្នាក់នេះតាមរំខាន និងស៊ើបរកពីប្រវត្តិនាងនោះ៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង