បន្ទាប់ពីសម្រេចចិត្តនៅស្ងៀមចំពោះព័ត៌មានដែលទាក់ទឹននឹងការមានផ្ទៃពោះជាលើកដំបូងរបស់ខ្លួន ចុងក្រោយ ស្រីស្អាតរបស់ Transformers បានទទួលស្គាល់ដោយប្រយោលថា នាងរៀបនឹងក្លាយជាម្ដាយទៅហើយ។

ថ្មីៗនេះ Megan Fox និងស្វាមីរបស់ខ្លួន​ គឺលោក Brian Austin Green បានធ្វើដំណើរទៅកាន់កោះHawaii ដើម្បីរំឭកខួបពីរឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន។ ប៉ុន្ដែប្រការដែលគួរអោយចាប់អារម្មណ៍នោះ គឺស្រីស្អាតក្នុងខ្សែភាពយន្ដ Transformers បានបញ្ចេញរូបថតបង្ហាញពីពោះរបស់ខ្លួន បន្ទាប់ ពីការស្ងាត់ស្ងៀមចំពោះពាក្យចចាមអារ៉ាមអស់មួយរយៈពេល។

នៅពេលត្រូវបានគេប្រទះឃើញនៅឯកន្លែងកំសាន្ដរបស់សណ្ឋាគារ គេឃើញ Megan ស្លៀក bikini បង្ហាញពោះធំរបស់ខ្លួន ដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពរផ្ទៃ។ ពួកគេហាក់ដូចជាមាន សុភមង្គលខ្លាំងណាស់៕

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing