កាលពីម្សិលមិញ ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​ធ្វើ​សន្និសិទកាសែតមួយ ដើម្បីបង្ហាញមុខ​ចោរ
ប្លន់ ដែលជា​ជនដៃដល់​បាញ់​សម្លាប់ស្ត្រី​អាជីវករ​ប្តូរប្រាក់កាលពីពេលថ្មីៗកន្លងទៅនេះ ។​



ជនជាប់ចោទ ឡាយ វណ្ណៈ
ក្រោយពីបានចាប់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ស​ពួក​ចោរ​ប្លន់​ដែល​បានបាញ់សម្លាប់
ស្រ្តី​អាជីវករ​ប្តូរ​ប្រាក់នាពេលថ្មីៗកន្លងទៅនេះជននោះមានឈ្មោះថាឡាយ វណ្ណៈ ត្រូវបាន
បញ្ជូនមក​កាន់ ស្នង​ការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ដើម្បីធ្វើការសួរចំលើយ។ ឡាយវណ្ណៈ
បានសារភាព​ថា ខ្លួន​និងបក្សពួក​២​នាក់​​ពិតជាបាន​ប្លន់​ស្ត្រី​អាជីវករ​ប្តូរប្រាក់យកប្រាក់តំលៃ
ជាង៣០០០0ដុល្លាមែន និងបានសារភាពថាខ្លួនគេជា​អ្នក​បាញ់សម្លាប់​ស្រ្តីនោះដោយ​ផ្ទាល់​ដៃ
ផងដែរ។

សន្និសិទកាសែតនេះបានប្រារព្ធឡើងនៅ​វេលា​ម៉ោង​២​និង​៣០ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១១ ដែលមានវត្តមានរបស់ លោកឧត្ត​ម​សេ​នីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល
នគរបាល​យុត្តិធម៌ ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ប៉ូលិស​ជាច្រើនរូប​ទៀត ។ ក្នុងសន្និសិទនេះ
លោក​ឧត្តមសេនីយ៍ឯក ក៏បានប្រកាស​ស្វែងរក​ចាប់ខ្លួន បក្សពួក​២​នាក់ផ្សេង​ទៀតគឺ៖
​- ទី​១ ឈ្មោះ យាន់ សុភ័ក្ត្រ ហៅ ប៉ុល សុភ័ក្ត្រ ហៅ​យក្ស ហៅ​ក្របី ហៅ​ប្រុស
- ​ទី​២ ​ឈ្មោះ អ៊ឹង ងួន ហៅ អ៊ឹង ប៊ុន​ទី ហៅ ប៊ុន ទី អាយុ​៣០​ឆ្នាំ
ហើយលោកក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ ផ្តល់​ព័ត៌មាន
​ដល់​ប៉ូលីសពី​ទីកន្លែង​លាក់ខ្លួនរបស់​ជនសង្ស័យផងដែរដែលមានទូរស័ព្ទ​លេខទំនាក់ទំនង៖
  • ០១២ ៨២២ ៨២២
  • ០១២ ៥២៦ ៩១១
  • ០១៧ ៦២២ ២២៦
  • ០៨៨ ៨៧៩ ៧៧៧៧

ព័ត៌មានទាក់ទង៖
- ភ្នំពេញ៖ ចោរ​ប្លន់​ប្រដាប់ដោយកាំភ្លើងខ្លីបាញ់សម្លាប់គ្មាន​អ្នក​ណា​​ហ៊ាន​​ជួយ​ឡើយ
- ជនសង្ស័យម្នាក់ក្នុងក្រុម​ពួក​ចោរ​ប្លន់​ដែល​បាញ់​សម្លាប់​ស្រ្តី​អាជីវករ​ប្តូរ​ប្រាក់​​ បានត្រូវ
ចាប់ខ្លួន


ប្រភព៖ នគរបាលជាតិ
ដោយ៖ មិនា