តាំងពីយូរណាស់មកហើយ គេតែងតែឃើញតារាបាល់ទាត់ ភាគច្រើនកីឡាកររបស់អង់គ្លេសតែងតែពាក់កាសធំៗមុន និងក្រោយពេលការប្រកួតក្នុងតំបន់របស់អ្នកកាសែត ។វាមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ព្រោះគេគិតថាកីឡាករត្រូវការបន្ធូរអារម្មណ៍ ជាមួយនឹងតន្ត្រី ។ តាមពិតវាគ្រាន់តែជាការសំដែងរបស់កីឡាករនិមួយៗ ដើម្បីអោយអ្នកកាសែតសុំសំភាសន៍ពួកតែប៉ុណ្ណោះ ។
សកម្មភាពនេះត្រូវបានលើកឡើងនឹងចេញជាច្បាប់ ដោយហាមប្រាមមិនអោយពាក់កាសស្តាប់ចំរៀងដោយបើកចំហរក្នុងកន្លែងបណ្តុំអ្នកកាសែតទេ កាលពីខែតុលាឆ្នាំមុន ។ ទោះជាយ៉ាងនេះក្តីច្បាប់នេះគ្មានប្រសិទ្ធភាពឡើយ ពួកគេនៅតែបន្តធ្វើសកម្មភាពនេះ ។
កីឡាកររបស់អង់គ្លេសល្បីៗមួយចំនួនដូចជា Rooney, Ferdinand, Ashley Cole, Gerrad ក្រោយមកក៏ឆ្លងដល់ Walcott, Ashley Young ជាដើម ។ សហព័នបាល់ទាត់របស់អង់គ្លេសនៅមិនទាន់មានវិធានការថ្មីនោះទេ តែគេជឿជាក់ថាមានតែការពិន័យពី League នីមួយទេទើបអាចបញ្ចប់បញ្ហានេះបានដាច់ស្រាច់ ៕
ដោយ ៖ កុសលប្រភព ៖ k14