តាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងក្រុម
ពួក​ចោរ​ប្លន់​ដែល​បាញ់​សម្លាប់​ស្រ្តី​អាជីវករ​ប្តូរ​ប្រាក់​​នៅ​ភូមិ​ព្រៃ​ទាសង្កាត់​ចោម​ចៅ​​ បានត្រូវ
ចាប់ខ្លួនកាលពីពេលព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១១។

ប៉ូលិស​បង្ហាញថា ជន​ជាប់​សង្ស័យ​ចោរ​ប្លន់​​នោះ ឈ្មោះ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា អាយុ
៣១​ឆ្នាំ មានផ្ទះ​នៅ​ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ ប៉ូលិសក៏បានប្រាប់ឲ្យដឹងថា
ក្រោយពីបានឆែកឆេរផ្ទះ គេក៏​រឹប​អូស​បាន​កាំភ្លើង​កែច្នៃ​ ជា​ច្រើន​ដើម​ផង​ដែរ​។ ក្រោយពី​ចាប់
ខ្លួន​ជន​ជាប់​សង្ស័យ​ចោរ​ប្លន់​​​ ឡាយ​ វណ្ណៈ​ នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន
បញ្ជូន​មក​កាន់ ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​បន្ត។

គួររំលឹកថា គ្រោះ​អកុសលនេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទី ក្នុងខណៈ
ពេល​ដែល​ស្ត្រី​រងគ្រោះកំពុងជិះម៉ូតូជាមួយកូន​ប្រុស​​ធ្វើ​ដំណើរចេញពីកន្លែងប្តូរប្រាក់មួយ
នៅម្តុំ ផ្សារ​អូឡាំពិក ខណ្ឌចំការមន ត្រឡប់ទៅផ្ទះនៅ​ម្តុំ​រង្វង់មូលចោមចៅ ជាមួយកូន
ប្រុស​។​ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​​ជួន ធារ៉ាអាយុ​៤៨ឆ្នាំ​ ត្រូវ​​ចោរ​បាញ់​៣គ្រាប់​​ ​១គ្រាប់​ចំលើ​​​ដើម
​ទ្រូង​​ខាង​ឆ្វេង ធ្លាយ​ទៅ​​ក្រោយ ​​បាន​​​ស្លាប់​បាត់​បង់​ជីវិត​​​ពេល​កំពុង​បញ្ជូន​​ទៅ​​សង្គ្រោះ​​​​នៅ​
​មន្ទីរពេទ្យ។ សកម្មភាព​ចោរប្លន់​ទាំង​កណ្តាល​ថ្ងៃនោះ ក៏​ត្រូវបាន​គេ​ថត​វិដេអូតាម​កាមេ​រ៉ា​
សុវត្ថិភាព។ ហើយ​ វីឌីអូនេះក៏បានសុះសាយយ៉ាងលឿននៅលើបណ្តាញ Facebook ក៏ដូច
ជា Youtube។
Camnews ក៏បានចុះផ្សាយព័ត៌មាន និងវីឌីអូអំពីហេតុការណ៍នេះ ហើយក៏ទទួលបានមតិ​
ជាច្រើនពីសំណាក់មិត្តអ្នកអាន​។
ព័ត៌មានទាក់ទង៖
- ភ្នំពេញ៖ ចោរ​ប្លន់​ប្រដាប់ដោយកាំភ្លើងខ្លីបាញ់សម្លាប់គ្មាន​អ្នក​ណា​​ហ៊ាន​​ជួយ​ឡើយ
-
ប្រកាសមុខ​ចោរប្លន់ ដែលជា​ជនដៃដល់​បាញ់​សម្លាប់ស្ត្រី​អាជីវករ​ប្តូរប្រាក់


ដោយ៖ មិនា