Real Madrid បានចាប់ផ្តើមការប្រកួតដោយមានប្រៀបទ្វេដង បើធៀបនឹងក្លឹបម្ចាស់ផ្ទះ Vallecano ។

ចូលប្រកួតក្នុងពហុកីឡាដ្ឋានរបស់ Vallecano, ក្រុមកីឡាករ Real បានមានសំពាធយ៉ាងច្រើនដោយចាំបាច់ត្រូវតែឈ្នះ។ ដូច្នេះហើយ គ្រាប់បាល់នាំមុខរបស់ Benzema នៅនាទីទី13 បានជួយឲ្យក្រុមកីឡាកររបស់គ្រូបង្វឹក Mourinho មានការប្រកួតជឿជាក់ឡើងវិញ។

/

Benzema រកគ្រាប់បាល់នាំមុខឲ្យ Real បានយ៉ាងស្រួល

ចូលដល់តង់ទី2, ក្រុមកីឡាកររបស់ Vallecano បានវាយបកវិញយ៉ាងខ្លាំង។ ក្រៅពីការស៊ុតរបស់កីឡាករ Jose Carlos ប៊ិះបានសំរេច, ក្លឹបម្ចាស់ផ្ទះក៏រកបានឱកាសស៊ុតបាល់ដ៏គ្រោះថ្នាក់ជាច្រើនទៀតផងដែរ។ ជាក់ស្តែង ការស៊ុតបាល់ពិន័យ Penalty 11m  បានសំរេចរបស់ Ronaldo បានធ្វើឲ្យការខិតខំរបស់ Vallecano បាត់បង់អស់ទៅវិញ។

ជាមួយនឹងជ័យជំនះនេះ Real តាមពីក្រោយពិន្ទុរបស់ Barcelona 8ពិន្ទុនៅ La Liga ។

លទ្ធផលប្រកួត៖ Vallecano - Real (0-2)រកបានគ្រាប់បាល់៖ Benzema (13), Ronaldo (69)កីឡាករចូលប្រកួត៖

Vallecano: 1 Ruben Martinez 3 Jose Casado 16 Jordi Amat 4 Mikel Labaka 2 Roberto Roman Triguero 18 Javi Fuego 9 Jose Carlos Fernandez Vazquez 11 Alejandro Dominguez 23 Andrija Delibasic 29 Leonardo Carrilho Baptistao 19 Alhassane Bangoura

Real: 1 Iker Casillas 17 Alvaro Arbeloa 3 Pepe 12 Vieira Da Silva Junior Marcelo 4 Sergio Ramos 15 Michael Essien 14 Xabi Alonso 19 Luka Modric 22 Angel Di Maria 7 Cristiano Ronaldo 9 Karim Benzema

ដោយ៖ សិលាប្រភព៖ 24h