ជាមួយនឹងកំលាំងស្រូបចូលគ្នាយ៉ាងខ្លាំង របស់ដុំមេដែក Neodymium គំរូនាឡិកាឆ្លាតវៃ Gold Edition របស់ Apple ត្រូវបានគាបជាប់នៅកណ្តាល និងខូចខាតទាំងស្រុងតែម្តង។

អាន៖ Google បង្កើតគេហទំព័រ សម្រាប់ប្រឹក្សាយោបល់ ក្នុងការជ្រើសរើសទិញទូរស័ព្ទ Android

/

ក្រុម TechRax ដែលល្បីឈ្មោះជាមួយនឹងការបង្ហាញពិសោធ កំរិតនៃភាពរឹងមាំ នៃបណ្តាឧបករណ៍ បច្ចេកវិទ្យាជាច្រើន បានបន្តល្បែងលេងរបស់ខ្លួន តាមរយះការកំទេច Apple Watch។ បន្ទាប់ពីការ ពិសោធនូវភាពរឹងមាំតាមរយះការទម្លាក់ឧបករណ៍ចុះក្រោម ដាក់ឲ្យឡានកិន លើកនេះ នាឡិកាឆ្លាតវៃ របស់ Apple ម៉ូដែលមាសតំលៃ ១០០០០ ដុល្លារ ត្រូវបានគាបជាប់ជាមួយមេដែកពីរដុំ ដែលមានកំលាំង ស្រូបចូលគ្នាុយ៉ាងខ្លាំង។

អាន៖ អ្នកបច្ចេកវិទ្យាចិន ប្រលងប្រជែងគ្នា jailbreak iOS 9 ដែលល្បីមិនអាច jailbreak បាន

មេដែកទាំងពីរដុំ ត្រូវបានគេរុញឲ្យខិតជិតគ្នាបន្តិចម្តងៗ រហូតដល់គម្លាតជិតគ្នាមួយ វាក៏ស្រូបចូលគ្នា និងបានកំទេចនាឡិកាឆ្លាតវៃ Apple Watch Edition ឡើងខ្ទេច។  កំលាំងស្រូបទាញនៃមេដែកក្នុងករណី នេះ មានកំលាំងប្រហាក់ប្រហែលការទម្លាក់វត្ថុរឹងមានទម្ងន់ ៣០០ គីឡូក្រាម ទន្ទឹមនឹងនោះ កំលាំង កកិតដ៏ខ្លាំងរបស់មេដែកទាំងពីរ ក៏បានបង្កើតឲ្យមានបែកផ្កាភ្លើងព្រាកៗផងដែរ។ 

/

Apple Watch គឺជាគំរូនាឡិកាឆ្លាតវៃ ដែលទទួលបានជោគជ័យច្រើននៅលើទីផ្សារ។ ឧបករណ៍នេះ មានតំលៃចាប់ផ្តើមពី ៣៤៩ ដុល្លារឡើងទៅ ហើយម៉ូដែលខ្ពស់បំផុតមានតំលៃរហូតដល់ ១៧០០០ ដុល្លារឯណោះ៕ 

អាន៖ Sony: ស្មាតហ្វូន កខ្វក់ជាងបង្គន់សាធារណះ ទៅទៀត ម៉េចអ៊ីចឹង?

 

ប្រែសម្រួល៖ ករុណាប្រភព៖ TechRax, Vexpress