ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ និង១៥ មករា នៅគល់ស្ពានស្ទឹងស្លូតលើកំណាត់ផ្លូវជាតិលេខ១ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីទី១ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ នៅវេលាម៉ោង៣និង៤៦នាទីរសៀលមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងនៅចំណុច�ក�ក្រចាប់ ទល់មុខអង្គភាពវរកងអន្តរាគមន៍ប្រចាំខេត្តព្រៃវែង ស្ថិតក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ។ រថយន្តឡង់គ្រីស្ស័រ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ (រដ្ឋ០៨) ២-០១៦៨ បានបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1S-1952 បណ្តាលឱ្យអ្នកបើកម៉ូតូនិងអ្នកជិះខាងក្រោយស្លាប់ទាំង៣នាក់ ដោយអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ឯអ្នកជិះ២នាក់ខាងក្រោយរងរបួសធ្ងន់ធ្ងរ បែកក្បាលនិងដាច់ជើង ស្លាប់នៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ។ ចំណែកម៉ូតូត្រូវខ្ទេចទាំងស្រុង ។ ឯរថយន្តបែកកង់ បែកស្តុបនិងកញ្ចក់ មួយចំហៀងខាងស្តាំ ចំណែកអ្នកបើកបរនិងអ្នកជិះបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅអង្គភាពវរកងអន្តរាគមន៍ ។
លោកញ៉ែម សុភ័ក្ត្រ មន្ត្រីប៉េអឹមដែលយាមនៅខាងមុខអង្គភាពវរកងអន្តរាគមន៍ (កក្រចាប់) ខាងកើតស្ទឹងស្លូត និងជាអ្នកបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា រថយន្តធ្វើដំណើរមកពីទិសខាងលិច ឯម៉ូតូមកពីខាងកើត លុះមកដល់ចំណុចខាងលើគេឃើញម៉ូតូបានបើកវ៉ាម៉ូតូពីរគ្រឿងទៀតដែល នៅទន្ទឹមគ្នា ។ ម៉ូតូជនរងគ្រោះមានដឹកបាវអង្ករពីខាងមុខ និងមានឌុបមនុស្ស២នាក់ពីខាងក្រោយទៀត លុះនៅពេលវ៉ាម៉ូតូបានរេចង្កូតចូលខាងឆ្វេងដៃយ៉ាងជ្រៅក៏វាក់ជាមួយ រថយន្តដែលមកពីទិសខាងលិច ។ ជាអកុសលពេលនោះរថយន្តបែកកង់ ឯម៉ូតូបានព្យាយាមកាច់ចង្កូតគេចចេញតែគេចមិនរួចព្រោះកល់បាវអង្ករ ក៏ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតក្រោយមកបានស្លាប់នៅឯមន្ទីរពេទ្យ ។ អ្នកទាំង៣នាក់ដែលស្លាប់មានទីលំនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកកំពង់ត្របែក ដោយអ្នកបើកម៉ូតូឈ្មោះហ៊ឹម សារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះញឹម ប៉ាក់ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះអេ ខ្នា ភេទប្រុស អាយុ២៥ឆ្នាំ ។
ករណីទី២ បានកើតឡើងនៅថ្ងៃទី១៥ មករា វេលាម៉ោង៧និង១១នាទីយប់លើកំណាត់ផ្លូវជាតិលេខ១ ចំណុចគល់ស្ពានស្ទឹងស្លូត ពីខាងកើត បណ្តាលឱ្យមានមនុស្សស្លាប់៣នាក់ទៀត ។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកស្រូវប្រភេទយីឌុប ពាក់ស្លាកលេខបាត់ដំបង 3A-0172 បុកជាមួយរថយន្តកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-2923 ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តយីឌុបពុំមានដឹកស្រូវទេ និងមកពីទិសខាងកើត ឯរថយន្តកាមរីបើកមកពីទិសខាងលិច ដោយទើបតែចេញពីជប់លៀងមង្គលការ ។ មុនពេលកើតហេតុ ខណៈរថយន្តកាមរីបើកផុតពីគល់ស្ពានខាងកើតចំងាយប្រមាណ២០ម៉ែត្រក៏ វ៉ារថយន្តតូចមួយគ្រឿងទៀតដែលនៅខាងមុខគាប់ជួនពេលនោះជ្រុល ចង្កូតចូលមកទ្រូងផ្លូវខាងឆ្វេងខ្លាំងក៏វាក់នឹងរថយន្តធុនធំមក ពីខាងកើតបណ្តាលឱ្យកិនលើរថយន្តកាមរីមួយចំហៀងខាងឆ្វេងដែល មានឈ្មោះពេជ្រ ចិន ជាអ្នកបើកបរ ។ជនរងគ្រោះជាកូនរបស់លោកពេជ្រ ជន អនុប្រធានកំពង់ចម្លងអ្នកលឿងបានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធដែលមានផ្ទៃពោះ៣ខែក៏បានស្លាប់ដែរនៅមន្ទីរពេទ្យ ឯប្រទេសវៀតណាម ។ នេះជាសោកនាដកម្មមួយគួរឱ្យរន្ធត់ ៕
http://kohsantepheapdaily.com.kh/art...17-19438.html#