Vision+ គឺជាអង្គភាពមូលនិធិថ្មីមួយដែលមានគោលដៅចំបងវិនិយោគទៅលើផលិតផល
ច្នៃប្រឌិត។
ថ្ងៃនេះNokiaបានប្រកាសអំពីគំរោងសហការជាដៃគូជាមួយ Vision+ ដែលជាអង្គភាព
មូលនិធិវិនិយោគទុនឯករាជ្យមួយផ្តោតការយកចិត្តទុកដាក់ទៅលើផលិតផលប្រកប
ដោយភាពច្នៃប្រឌិត។ Vision+ បានឧទ្ទេសនាមគំរូវិនិយោគថ្មីមួយទៅលើគំរោងអភិវឌ្ឍ
កម្មវិធី ដែលមានគោលដៅច្បាស់ លាស់ក្នុងការចូលខ្លួនទៅក្នុងទីផ្សារ និងការធ្វើពាណិជ្ជកម្ម។
Nokia ក៏មានគំរោងធ្វើជាវិនិយោគិនបង្គោលមួយនៅក្នុង Vision+ នោះដែរ។
ការវិនិយោគរបស់ Nokia ទៅលើមូលនិធិថ្មីនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្ត
របស់ខ្លួនក្នុងគោលបំណងពង្រីកការបង្កើតកម្មវិធី និងហ្គែមសំរាប់ទូរស័ព្ទអោយកាន់
តែរីកចំរើននិងទូលំទូលាយ។ គំរោងអភិវឌ្ឍកម្មវិធីនិងហ្គែមជាពិសេសសំរាប់ផលិតផល
Nokia ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows Phoneមានគោលដៅទទួល
យកសកម្មភាពទ្រទ្រង់ផ្នែកម៉ាឃីតធីងនិងផ្នែកពាណិជ្ជកម្មផ្សេងៗទៀតពីNokiaក្នុងការ
ចូលខ្លួនទៅក្នុងទីផ្សារ។
គោលបំណងសំខាន់របស់អង្គភាពនេះគឺប្រើប្រាស់វិធីសាស្រ្តដោយឡែកមួយគឺតំរែតំរង់
គំរោងអភិវឌ្ឍ កម្មវិធីទូរស័ព្ទអោយត្រូវនឹងអតិថិជនដោយផ្ទាល់តែម្តងដែលនឹងនាំអោយ
មានការច្នៃប្រឌិតថ្មីនៅក្នុង ទីផ្សារបានឆាប់រហ័សជាងពេលមុន។ លើសពីនេះក្រុមហ៊ុន
ផលិតកម្មវិធីនានានឹងអាចបង្កើតនិងរក្សាបាននូវកម្មសិទ្ធិបញ្ញារបស់ពួកគេបានដែលនឹង
ជួយអោយក្រុមហ៊ុនពួកគេរីកដុះដាលឈានឡើង រីឯ Vision+នឹងបែងចែកប្រាក់ចំណូល
ពីកម្មវិធីទាំងនោះ។ Vision+ នឹងឧបត្ថម្ភគាំទ្រលើកម្មវិធីនិងហ្គែមសំរាប់ប្រព័ន្ធប្រតិបត្តិការ
ផ្សេងៗដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើ Converged Gaming,ការកំសាន្ត,ការអប់រំ, និងការថែរក្សាសុខភាព។
ទៅថ្ងៃមុខបន្តទៀត Vision+ នឹងពិនិត្យមើលលទ្ធភាពពង្រីកខ្លួនចូលទៅក្នុងឧស្សាហកម្ម
ដទៃទៀត ដោយសិក្សាស្វែងយល់និងស្វែងរកគោលគំនិតផលិតផលទាក់ទងនឹងទឹកស្អាត
និងថាមពល។
លោក Marco Argenti នាយកប្រតិបត្តិរងជាន់ខ្ពស់ទទួលបន្ទុកផ្នេកអភិវឌ្ឍកម្មវិធីទូរស័ព្ទ
នៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖��យើងមានទឹកចិត្តរំភើបរីករាយនឹងសហការជាមួយ
Vision+ និងលើកស្ទួយការច្នៃប្រឌិតផ្នែកខាងបង្កើតកម្មវិធី។កម្មវិធីអភិវឌ្ឍកម្មវិធីរបស់Nokia
ផ្តល់នូវការគាំទ្រយ៉ាងរឹង មាំជូនដល់ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីក្នុងប្រទេសនីមួយៗហើយមាន
បំណងចង់អោយមានកម្មវិធីសំរាប់ប្រើប្រាស់ក្នុងប្រទេសទាំងនោះកាន់តែច្រើន។ដូច្នេះគំនិត
ផ្តួចផ្តើមនេះគឺជាមេគុណដ៏សំខាន់មួយ សំរាប់សកម្មភាពអភិវឌ្ឍនកម្មវិធីរបស់NokiaនិងNokia
ជាមួយMicrosoft។យើងរង់ចាំទទួលកម្មវិធីច្នៃប្រឌិតថ្មីៗពីសហគ្រិននានាសំរាប់ទូរស័ព្ទចល័ត��។
ចំណែកឯលោកTeroOjanper�ដែលនឹងក្លាយជានាយកគ្រប់គ្រងVision+ក៏បានលើកឡើងយ៉ាង ដូច្នេះថា៖��តួនាទីថ្មីរបស់ខ្ញុំនៅឯVision+នឹងផ្តល់នូវឱកាសដ៏គាប់ប្រសើរមួយសំរាប់រូបខ្ញុំក្នុងការ លើកកំពស់ទំនាក់ទំនងក្នុងឧស្សាហកម្មនិងបទពិសោធន៍របស់ខ្ញុំដែលទទួលបានពីNokiaជុំវិញ ការអភិវឌ្ឍកម្មវិធី។Vision+នឹងមានលទ្ធភាពផ្តល់នូវការគាំទ្រចំពោះក្រុមអ្កផលិតកម្មវិធីនិង
សហគ្រិននានានៅពេលដែលពួកគេមានគំរោងចង់បញ្ចេញទស្សនវិស័យនិងគោលគំនិត
ស្តីពីផលិតផលទៅក្នុងទីផ្សារក្នុងស្រុកនិងទីផ្សារពិភពលោក។ខ្ញុំរង់ចាំសហការជាមួយ
ក្រុមហ៊ុនទាំងនៅដើម្បីប្រែក្លាយគំនិតដ៏ច្នៃប្រឌិតរបស់ពួកគេទៅជាពាណិជ្ជកម្ម ��។
កែសំរួលដោយ ខេមរៈ