ថ្មីៗនេះ ក្រុមហ៊ុនផលិតម៉ូតូ  MV Agusta  របស់អ៊ីតាលី  បានចេញនូវម៉ូតូថ្មីរបស់ខ្លួន  ម៉ាក MV Agusta Brutale 800 ស៊េរី២០១៣ ដែលមានរូបរាងស្រស់សង្ហារ បានដាក់តាំងបង្ហាញនៅទីក្រុង Cannes ប្រទេសបារាំង។

ម៉ូតូនេះ មានកម្លាំងម៉ាស៊ីន 800cc ប្រើបច្ចេកវិទ្យាថ្មីគឺម៉ាស៊ីនស៊ីឡាំង៣ អាចចរដល់ល្បឿន កំពូល ២៤៦ គីឡួម៉ែត/១ម៉ោង។ ក្រុមហ៊ុនសង្ឃឹមថា ម៉ូតូនេះនឹងទទួលបានការពេញនិយម ដូចម៉ូតូរបស់ខ្លួនដែលចេញឆ្នាំមុនៗផងដែរ

ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១២ ០០០ដុល្លាសហរដ្ឋ៕

width=478

width=478

width=479

ដោយ៖ តុលា ប្រភព៖ MCN