ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ២០១៥ វេលាម៉ោង ៥ល្ងាច នាសាលមហោស្រពកោះពេជ្រ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានដាក់សម្ពោធផលិតផល ដែលមានការអភិវឌ្ឍន៍ដ៏ថ្មីសន្លាងមួយគឺ Honda Dream ដោយមានការអញ្ជើញចូលរួម ពីសំណាក់អតិថិចន ម៉ូតូហុងដា សាខា អនុសាខាចែកចាយ និងភ្ញៀវកិត្តិយសជាច្រើនរូបក្នុងពិធីជប់លៀង Thank You Party រួមទាំងការសម្ពោធ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី នៅក្នុងពេលតែមួយ។

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ហុងដា គឺជាម៉ាកផលិតផលម៉ូតូ ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល ដោយបានផ្តល់ជូនតែផលិតផលមានគុណភាពល្អជាមួយការរចនាដ៏ទំនើបទាន់សម័យ បច្ចេកវិទ្យាខ្ពស់ និងមានតម្លៃសមរម្យសម្រាប់គ្រប់ស្រទាប់វណ្ណៈ។ ការពេញនិយមទាំងនេះបានមកពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនពាសពេញពិភពលោក។ ដូច្នេះហើយបានជាក្រុមហ៊ុន អិន ស៊ី អិច ហុងដា ប្រារព្ធពិធីជប់លៀងនេះឡើងសម្រាប់លោកអ្នក ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏លើសលប់នេះ។ នៅក្នុងចំណោមផលិតផលទាំងអស់ ហុងដាឌ្រីម គឺជាម៉ូដែល ដែលមានការពេញនិយមខ្ពស់បំផុត ដោយមានការអភិវឌ្ឍន៍និងផ្លាស់ប្តូរដ៏ល្អឥតខ្ចោះ ហើយត្រូវបានទទួលស្គាល់យ៉ាងពេញទំហឹងពីសំណាក់អតិថិជន។

ស្របតាមការអភិវឌ្ឍន៍របស់យើង ហុងដាបាននាំមកនូវគ្រាប់ពេជ្រដ៏អស្ចារ្យបំផុតសម្រាប់លោកអ្នក នោះគឺហុងដាឌ្រីមស៊េរីថ្មី ឆ្នាំ ២០១៦ ក្រោមគោលគំនិត Beyond New Dream…a Shining Diamond។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងសម្រាប់អ្នកដែលទន្ទឹងរង់ចាំជាយូរមកហើយ ហុងដាឌ្រីម ស៊េរីថ្មី ឆ្នាំ ២០១៦ នឹងនាំមកជូនលោកអ្នកនូវលក្ខណៈពិសេសៗជាច្រើនដូចជា៖

1. ចង្ក្រៀងមុខបញ្ចេញពន្លឺចិញ្ចែងចិញ្ចាច ជាមួយភ្លើងឌឺមីស្តាយ LED-Alpha2. ចង្ក្រៀងក្រោយ រចនាម៉ូដល្អឥតខ្ចោះ ស្តាយដូចម៉ូតូស៊េរីទំនើប3. ផ្លាក-ក ល្អ ស័ក្តិសមនឹងការរចនាតួម៉ូតូថ្មី រាងត្រីកោណដូចគ្រាប់ពេជ្រដ៏ល្អឥតខ្ចោះ4. កុងទ័រទំនើប ពណ៌ខៀវរលោងដូចគ្រាប់ពេជ្រ ភ្លឺច្បាស់គ្រប់ស្ថានភាព5. ស្លាកសញ្ញា អិន ស៊ី អិច ថ្មី អស្ចារ្យ និងរឹងមាំ ស័ក្តិសមជាមួយនឹងក្តីសុបិនថ្មី6. ទាន់សម័យជាមួយស្ទីកឺ 3D ថ្មី រចនាជារាងគ្រាប់ពេជ្រ ភ្លឺរលោងគ្រប់ទិដ្ឋភាព

ក្រៅពីលក្ខណៈពិសេសថ្មីៗខាងលើនេះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលផ្តល់នូវភាពងាយស្រួល និងតែងតែធ្វើអោយ ម៉ូតូហុងដាឌ្រីមមានភាពលេចធ្លោជាងគេនៅលើទីផ្សារម៉ូតូ ដូចជា កម្លាំងម៉ាស៊ីនខ្លាំង ប្រើប្រាស់ធន់ទៅនឹងគ្រប់ស្ថានភាពផ្លូវ និងសន្សំសំចៃប្រេងសាំង(ស៊ីសាំងតិច)។ លក្ខណៈពិសេសៗទាំងអស់ដែលបានបំពាក់នៅលើហុងដាឌ្រីមនេះ គឺជាសមាសភាពដែលបានធ្វើឲ្យម៉ូដែលនេះនៅតែបន្តកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន និងតទៅមុខ។

លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា “ហុងដាជឿជាក់ថា ម៉ូតូហុងដា ឌ្រីមស៊េរីថ្មី ឆ្នាំ ២០១៦ ដែលជាគ្រាប់ពេជ្រមានពន្លឺចែងចាំង អាចបំពេញតម្រូវការរបស់អតិថិជន និងធ្វើឲ្យពួកគេមានមោទនភាពក្នុងការក្លាយជាម្ចាស់ម៉ូតូហុងដាឌ្រីមថ្មី និងចងចាំម៉ាកផលិតផលរបស់យើងជានិរន្ត”៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល