យានយន្ដ៖ ឥណ្ឌាគឺជាប្រទេសមួយដែលត្រូវបានគេ ដឹងថា និយមគាំទ្រប្រភេទ Tuk Tuk (រម៉កម៉ូតូកង់បី) ដែលមានលក្ខណៈ​​កង់តូចៗ ។ លក្ខណៈសាមញ្ញរបស់ Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) ទាំងនោះ គឺត្រូវបានគេដឹងត្រឹមថា អាចរត់ឈ្នួល ដើម្បីរកកម្រៃចិញ្ចឹមជីវិត តែប៉ុណ្ណោះ គឺមិនអាចធ្វើអ្វីឲ្យភ្ញាក់ផ្អើលល្បីទូទាំងសាកលលោក​នោះទេ ប៉ុន្ដែសម្រាប់​ការបង្ហាញពេលនេះ គឺថា Tuke Tuke (រ៉ឺម៉កម៉ូតូកង់បី) ក៏អាចបំបែក​ណត់ត្រាពិភពលោក ជាមួយនឹង Guinness​ ប្រចាំឆ្នាំ២០១៦ ផងដែរ។ 

ថ្មីៗនេះ បុរសវ័យ ២៧ម្នាក់ឈ្មោះថា Jagathish M ដែលជាអ្នកបើក Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី)  នៅប្រទេសឥណ្ឌា បានទើបតែបំបែកកំណត់ត្រាពិតភពលោក (Guinness) ជានឹងការបើក Tuk Tuk (រម៉កម៉ូតូកង់បី) កង់ពីរក្នុងល្បឿនលឿន ដល់ទៅ ៨៨ គ.ម/ម៉។ Jagathish M អាចបញ្ជា Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី)  មានរយៈចម្ងាយឆ្ងាយជាងគេ ដល់ទៅ ២.២ គ.ម ទើបដាក់កង់ចុះវិញបាន ។ 

Jagathish M បានថ្លែងដោយផ្ទាល់ថា ការបើកបរបែបនេះ គាត់ចូលចិត្ដធ្វើវា តាំងតែពីនៅតូចមកម្ល៉េះ ។ កាលពីគាត់នៅក្មេងគាត់បានប្ដូរអាជីពមកជាអ្នករត់ឆៃគៀវ ប៉ុន្ដែគាត់មិនបានបោះបង់អាជីពជាអ្នកបើក Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) នោះទេ ដោយឡែកគាត់តែងតែហ្វឹកហាត់ បើកបរបែបនេះ ជារៀងរាល់យប់ រហូតបានសម្រេច​ត្រឹមរយៈពេល ៤ ក្រោយមកនេះ ។ គាត់បានចូលរួមការប្រកួត ម្ដងក្នុងទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពីឆ្នាំ ២០១១ ហើយឥលូវក្ដីស្រម៉ៃរបស់គាត់ក៏បានសម្រេច មែន ។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops