(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Theo Walcott និង Lucas Perez បានស៊ុតម្នាក់១គ្រាប់ជួយក្រុមភ្ញៀវកាំភ្លើងធំ Arsenal ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះ Shutton United ២-០ យប់មិញនេះ។

ជ័យជំនះដែរ បានធ្វើឲ្យគ្រូបង្វឹកជនជាតិបារាំង Arsene Wenger បន្ថយសម្ភាធខ្លះដែរ តាមរយៈឡើងទៅវគ្គ៨ក្រុមបន្ត ដើម្បីប្រជែងយកពានពីក្រុមការពារតំណែងជើងឯកបិសាចក្រហម Manchester United និងត្រៀមខ្លួនជួបក្រុម Bayern Munich មកពីអាល្លឹម៉ង់ ជើងទី២នៃ Champions League ដើមខែមីនាខាងមុខ។

ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស Theo Walcott រកបានគ្រាប់ទី២ នៅនាទីទី៥៥ ក្រោយពេលមិត្ត រួមក្រុម Lucas Perez បំបែកពងមាន់នៅនាទីទី២៦ ទៅលើក្រុមដែលកំពុងលេងក្នុងលីគ Conference របស់អង់គ្លេស៕

The

Walcott

Sutton

Former

Deacon

Sutton

Arsenal

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង