រតនៈគិរី ៖ អ្នកទោសម្នាក់ដែលត្រូវតុលាការចោទប្រកាន់ឲ្យជាប់ទោសជាង១០ ឆ្នាំ បានចេញ ពីពន្ធនាគារហើយជិះរថយន្តបុកមនុស្ស៣នាក់ឲ្យរងរបួសបាក់ភ្លៅ ឆ្វេងទាំងអស់ហើយរត់គេចខ្លួនរួចដោយមានមនុស្សម្នាក់ជាអ្នក អន្តរាគមន៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកទោសដែលមិនទាន់បំពេញ នៅក្នុងគុកផង នោះបានកើតឡើងកាលពីវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១ នៅចំណុចមុខ អនុវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ដែលបង្កឡើងដោយរថយន្តម៉ាកថៃហ្គ័រ ពណ៌ត្រីឆ្លូញ ពាក់ ស្លាកលេខ ភ្នំពេញ 2F1672 បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងទាំង៣នាក់ ហើយគ្រោះថ្នាក់នេះបង្កឡើងដោយអ្នកទោសម្នាក់ ឈ្មោះយឿង បាលូង ហៅតាពូលូង អតីតស្នងការនគរបាលខេត្តរតនគីរី។
អ្នកបើកបរម៉ូតូមានឈ្មោះថាំង ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ និងឈ្មោះសំ កែវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំងពីររស់នៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី និងអ្នកបើកបរម៉ូតូម្នាក់ទៀតឈ្មោះឆេង ងួន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី អ្នកទាំង៣ត្រូវរថយន្តបុកបាក់ភ្លៅខាងឆ្វេងដូចគ្នាសម្រាកព្យាបាល នៅមន្ទីរពេទ្យក្រុងបានលុង។
បងស្រីគី ស៊ីថា និងលោកដេន ធី ដែលត្រូវជាពូ និងម្ដាយមីងជនរងគ្រោះទាំង៣នាក់បានឲ្យ ដឹងថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ជនរងគ្រោះទាំង៣នាក់ បានរងរបួសបាក់ភ្លៅខាងឆ្វេងទាំង អស់ ហើយរបួសមានសភាពធ្ងន់ក៏ត្រូវបញ្ជូនទៅប្រទេសវៀតណាម ដោយសារតែរថយន្តមួយគ្រឿង បើកបរដោយឈ្មោះយឿង បាលូង ហៅតាពូលូង ជាអតីតស្នងការនគរបាលខេត្តរតនគីរី ត្រូវបានតុ លាការកាត់ទោសឲ្យជាប់ពន្ធនាគារខេត្តរតនៈគីរី ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ កន្ទុយនាគ កាលពីអំឡុងឆ្នាំ២០០៤ ក្បែរព្រំប្រទល់ប្រទេសឡាវ។
តាមប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ឈ្មោះយឿង បាលូងនេះបានសុំមន្រ្តីពន្ធនាគារដើម្បី ចេញមកមើលចំការរបស់ខ្លួន ហើយក៏កើតគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ យ៉ាងនេះ។
កម្ពុជាថ្មីបានទូរស័ព្ទទាក់ទងទៅលោក ងិន ណែល ប្រធានពន្ធនាគារភ្នំស្វាយផងដែរ តែមិន មានការឆ្លើយតប ដោយរវល់និយាយជាមួយក្រុមគ្រួសារ។
គួរបញ្ជាក់ថា ឈ្មោះយឿង បាលូងនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាង ១០ឆ្នាំ ហើយការដាក់ទោសនៅក្នុងពន្ធនាគារនេះមិនទាន់គ្រប់ឆ្នាំផង អ្នកទោសឈ្មោះយឿង បាលូង បានជិះរថយន្តមកបុកគេឯងបណ្ដាលឲ្យបាក់ភ្លៅខាងឆ្វេងចំនួន៣នាក់ យ៉ាងនេះ តើលោកយឿង បាលូង លួចរត់គេចពីគុក អ្នកមួយមានការអន្តរាគមន៍ពីមន្រ្តីទទួលខុសត្រូវក្នុងគុក ឬមានខ្នងអ្នកធំណាមួយហ៊ានធានាឲ្យទណ្ឌិត យឿង បាលូង បានហោះហើរក្នុងសេរីភាព ដោយមិនខ្លាចក្រែង ច្បាប់អ្វីសោះនោះ។
គួររំលឹកថា កាលពីអំឡុងឆ្នាំ២០០៤ មានការកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគជាទ្រង់ ទ្រាយធំ ក្រោយមកត្រូវបានតុលាការចាប់ដាក់គុកមានឈ្មោះខាំ ខឿន អភិបាលខេត្តរតនគីរី លោក មឿង សាមឿន មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត លោកយឿង បាលូង ស្នងការនគរ បាលខេត្តនិងមេបញ្ជាការវរនគរបាលការពារព្រំដែនមួយចំនួនទៀត ដោយអ្នកទាំងនោះត្រូវបាន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ចុះហេតុអ្វីបានជាឈ្មោះយឿង បាលូង ប្រើសិទ្ធិ និងអំណាចហោះចេញពីពន្ធនាគារបើករថយន្តបុកគេឯងឲ្យរងរបួសធ្ងន់ យ៉ាងនេះ៕
http://www.kampucheathmey.com/local-...-16-12-27.html