បន្ទាយមានជ័យ ៖ មន្រ្តី​ប៉ូលិស ប្រឆាំង​ភេវរកម្ម​ដែល​បាន​បាញ់​បោះ​សេរី​នៅ​ក្នុង​ហាង​ជំនោរ​សេសិន ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ត្រូវ​បាន​លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន ប្រកាស លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប៉ូលិស​ជា​ផ្លូវ​ការ ហើយ​បើក​ផ្លូវ​ឲ្យ​ច្បាប់​ធ្វើ​កិច្ចការ​នេះ​បន្ត។

នាយ​ប៉ូលិស​ដែល​ត្រូវ​បាន​ប្រកាស​លុប​ពី​បញ្ជី​ឈ្មោះ​ សុខ សុគន្ធ នាយ​ការិយាល័យ​ប្រឆាំង​ភេវរ កម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ។ បុគ្គល​នេះ​បាន​បាញ់​បោះ​សេរី​នៅ​ហាង​ជំនោរ​សេសិន ដោយ​កាំភ្លើង​របស់​ខ្លួន​ម៉ាក ឡុក​ចំនួន​១០​គ្រាប់ ខណៈ​ដែល​ក្រុម​តារា​កំប្លែង​នាយ​ក្រឹម​នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។

ឥឡូវ​មន្រ្តី​ប៉ូលិស​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ ជាតិ​ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប៉ូលិស​ជា​ផ្លូវ ការ​ហើយ។ លោក​នាយ​ឧត្ដម​សេនីយ៍​បញ្ជាក់​ថា តួនាទី​ប៉ូលិស​មិន​មែន​ដើរ​បាញ់​បោះ​សេរី​អ៊ីចឹង​ទេ តែ​បើ​គេ ប្រព្រឹត្ត​បែប​នេះ​គឺ​ជា​ជន​ល្មើស​នៅ​ក្នុង​សង្គម យើង​មិន​អាច​យក​មនុស្ស​ធុន​នេះ​ធ្វើ​ប៉ូលិស​ជាតិ​បាន​ទេ៕

http://www.kampucheathmey.com/local-...-11-09-25.html