នៅរសៀលថៃ្ងទី២៧ខែសីហាវេលាម៉ោង ៣:០០នាទីល្ងាចនេះមានការជូបជុំ
អ្នកលេងហ្គោមOnlineសាមកុកជាច្រើនរូបនៅក្រុមហ៊ុនVTC Onlineដើម្បី
ប្រគល់រង្វាន់និងអបអរសាទរជូនអ្នកឈ្នះរង្វាន់ពីហ្គេមonline សាមកុកក្នុង
ព្រឹត្តិការណ៏កាន់កាប់នរគស្រុក។

ក្នុងនោះគេសង្កេតឃើញថាមានការចូលរួមពីសំណាក់ Gamer(ម្ចាស់សំម្ព័ន្ធ)
ជាច្រើនរូប ដោយពួកបានសំនេះសំនាលជាមួយគ្នាទៅវិញទៅមក រួមទំាង
ហ្គេមOnlineសាមកុក ពិសារអាហាររួមគ្នា និងណែនំាគ្នា អំពីរបៀបលេងហ្គេម
Onlineសាមកុកមួយនេះអោយកាន់តែមានភាពខ្លំាងឡើងផងដែរ។

ក្រុមអ្នកដែលឈ្នះរង្វាន់ពី ហ្គោមonline សាមកុក ព្រឹត្តិការណ៏កាន់កាប់នរគស្រុក
ត្រូវបានធ្លាក់មកលើក្រុមមហាអំនាចខេមរៈ ដែលជាក្រុមមានយុទ្ធសាស្រ្តប្រយុទ្ធយ៉ាង
ខ្លំាងក្លានិងមានទិចនិចលេងយ៉ាងអស្ចារ្យផងដែរ។



ក្រុមមហាអំនាចខេមរៈបាននិយាយថា ក្រុមពួកគាត់ពិតជាទទួលបានរង្វាន់ពិតៗពី
ហ្គេមonlineសាមកុកមួយពិតមែនគី មួយលានប្រំាសែន(១៥០០០០០៛) ហើយសំរាប់
ក្រុមផ្សេងៗដែលមិនទាន់មានឱកាសឈ្នះនោះ ត្រូវតែខិតខំ បន្តលេងតទៅទៀត
ដើម្បីមានឱកាសឈ្នះរង្វាន់នៅព្រឹត្តិការណ៏ក្រោយៗទៀត។


រាយការណ៏ដោយ ខេមរៈ