រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដូន​ ពេញ​ឃាត់​ខ្លួន​​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មករា បន្ទាប់​ពី​ជននេះ​​លួច​ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​អាមេរិក របស់​នាយក​ក្រុម​ហ៊ុន​សម្ប​ទាន​ព្រៃ​ឈើ​នៅ​កម្ពុជា​ម្នាក់​ក្នុង​សណ្ឋា​គារ​ កាំបូ​ឌីយ៉ាណា ហើយ​ព្យាយាម​គេច​ខ្លួន ប៉ុន្តែ​​គេ​ច​មិន​​រួច ​។ តាម​រយៈ​សកម្ម​ភាព​នេះ​បាន​បង្ហាញ​ច្បាស់​ថា �មនុស្ស​ខ្ចាត់​​ភ្លាត់� មិន​គួរ​យក​ខ្លួន​បៀត​នោះ​ទេ ។

ជន​សង្ស័យ​ក្នុង​សកម្ម​ភាព​ខាង​លើ​ ហើយ​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​នេះ​​ឈ្មោះ​អឿន ពុយស៊ូ ហៅ​វីស៊ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​២៤ ផ្លូវ​លេខ​៩៣ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ចំណែកឯ​ជន​រង​គ្រោះ​ជា​ដើម​បណ្តឹង​ឈ្មោះ JORIS ARTHUR MARCEL ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជន​ជាតិ​បែលហ្ស៊ិក ជា​នាយក​ក្រុម​ហ៊ុន​សម្ប​ទាន​ព្រៃ​ឈើ​ ស្នាក់​នៅ​បន្ទប់​លេខ​៤៥៥ ជាន់​ទី​៤ ក្នុង​សណ្ឋា​គារ​កាំបូ​ឌីយ៉ាណា សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១២ មករា វេលា​ម៉ោង​៩​យប់ ​ម្ចាស់​​ប្រាក់​លោក JORIS ARTHUR MARCEL និង​បុគ្គ​លិក​ម្នាក់​ជន​ជាតិ​ស្រីលង្កា បាន​​នាំ​គ្នា​ទៅ​ផឹក​ស៊ី​នៅ​ភោជ​នីយ​ដ្ឋាន​ប៊្លូឈីលី ហើយ​ក៏​បាន​ជួប​ជា​មួយ​ជន​ជាប់​ចោទ​ឈ្មោះ​អឿន ពុយ​ស៊ូ ហៅ​វីស៊ូ លុះ​ដល់​វេលា​​ម៉ោង​១​រំលង​អធ្រាត្រ លោក​ JORIS ARTHUR MARCEL ​បាន​ទៅ​កន្លែង​ស្នាក់​នៅ​មុន ។ ក្រោយ​មក​ស្រាប់​តែ​ជន​ជាប់​ចោទ​បាន​ទូរ​ស័ព្ទ​សុំ​ដេក​ជា​មួយ​១យប់​ ពេល​នោះ​​លោក​ JORIS ARTHUR MARCEL ក៏​បាន​យល់​ព្រម​ឱ្យ​ដេក លុះព្រឹក​​ឡើង​​ឆែកឆេរ​មើល​អីវ៉ាន់​​ទើបដឹង​​ថា បាត់​លុយ​...​ក្រឡេក​មើល​​​​ពុយ​ស៊ូ បាត់ឈឹង ៕​

http://kohsantepheapdaily.com.kh/art...117-02108.html