ជំងឺរលាកទងសួត គឺជាដំណើរហើមរលាកទងសួត ឬរលាកបំពង់ខ្យល់សួត ដែលបង្កឱ្យអ្នកជំងឺមានអាការពិបាកដកដង្ហើម ឈឺទ្រូង ក្អក ឈឺពោះ និងមានសំឡេងស្អក  ជាដើម។ ជំងឺនេះ បង្កឡើងដោយសារតែ មេរោគជំងឺផ្តាសាយធម្មតា និងប្រែកា្លយទៅជាជំងឺគ្រុនផ្តាសាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការដកដង្ហើម និងមូលហេតុដ៏ចម្បងមួយទៀត គឺបណ្តាលមកពីការជក់បារី  ផ្សែងបារីដែលអ្នកកំពុងបឺត  ឬ ស្រូបចូលក្នុងខ្លួន  នៅចូលទៅបំផ្លាញសួតបន្តិចម្តងៗ  រហូតមានជំងឺ រលាកទងសួត។

ដូច្នេះ ថ្ងៃនេះយើងសូម  ណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិ  ងាយៗ  ដូចខាងក្រោម ដែលមានតួនាទី ព្យាបាលជំងឺរលាកទងសួត បានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយកទឹកដោះគោក្តៅឧណ្ឌៗ ១កែវ   លាយជាមួយនឹងម្ស៉ៅរមៀត  កន្លះស្លាបព្រា កាហ្វេ រួចកូរចូលគ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។

វិធីទី២៖ សូមយក ទឹក ១កែវ  លាយជាមួយនឹងម្ស៉ៅដើមឈើឯម (liquorice powder ) កន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ដាក់ចូលឆ្នាំងដាំទឹក (កម្តៅ) រយៈពេល  ១៥នាទី  បន្ទាប់មក ប្រើកន្ត្រង ឬស្បៃ ត្រងយកទឹក ផឹក ២ដង ក្នុង  ១ថ្ងៃ  ជាការស្រេច។ វិធីនេះ  ជួយឱ្យជំងឺរលាក ទងសួត ជាសះស្បើយបានឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda