អ៊ីតាលី៖ មានក្រុមកម្មករអណ្តូងរ៉ែប្រមាណជា ១០០នាក់ បានលើកគ្នាមកតវ៉ា និងឃុំខ្លួនឯងនៅក្នុងអណ្តូងរ៉ែក្រោមដីមួយកន្លែង ដែលមានជម្រៅរាប់រយម៉ែត្រ នៅលើកោះ Sardinia ប្រទេសអ៊ីតាលី។
យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថា ក្រុមកម្មករអណ្តូងរ៉ែទាំងនោះ បានឃុំខ្លួននៅខ្លួនក្នុងអណ្តូងរ៉ែក្រោមដី ដោយសារតែ ពួកគេខ្លាចអត់មានការងារធ្វើ ពីព្រោះ ថៅកែអណ្តូងរ៉េ មានគម្រោងនឹងបិទទ្វារឈប់ធ្វើអាជីវកម្មរករ៉ែនេះទៀត។
ដូច្នេះហើយ ទើបពួកគេ បាននាំគ្នាមកតវ៉ា និងឃុំខ្លួនឯងនៅក្នុងអណ្តូងរ៉ែនេះ រង់ចាំរហូតដល់រដ្ឋាភិបាលប្រទេសអ៊ីតាលី ចេញមុខមកដោះស្រាយបញ្ហាទាំងនេះឱ្យពួកគេ៕


ដោយ៖ វណ្ណៈប្រភព៖ BBC