អ៊ីតាលី៖ តាមការអោយដឹង របស់អ្នកវិទ្យាសាស្រ្ដក្រោមបាតសមុទ្រ នៃប្រទេសអ៊ីតាលី បានអោយដឹងថា កាលពីចុងសបា្ដហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញបំណែកកប៉ាល (Shipwreck) មួយដែល បានកប់នៅក្រោមសមុទ្រ ដែលនៅចន្លោះប្រទេស អ៊ីតាលីនិងអេស្ប៉ាញ។width=455

តាមការអោយដឹងរបស់អ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា​ បំណែកកប៉ាល់នោះ​ ប្រហែលជាសេសសល់អំពី កាលិចកប៉ាល់របស់ឈ្មួញនាសម័យបុរាណរបស់អ៊ីតាលី។ គួរបញ្ចាក់ផងដែរថា ប្រទេសអ៊ីតាលី សម័យដើម ពោលគឺប្រហែលជា ២,០០០ ឆ្នាំមុន ជាប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុបមួយ ដែលល្បីល្បាញខាងធ្វើជំនួញបំផុត។width=455តាមការបង្ហាញរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា​ នៅក្នុងបំណែកកប៉ាល់នោះគេឃើញមាន កូនត្រីតូចៗ​ ជាតិប្រេង និងដបស្រាផងដែរ។ នេះជាវីដេអូក្លីបដែលបង្ហាញពីការរកឃើញបំណែក កប៉ាល់នៅក្រោមបាតសមុទ្រ។ សូមចុចដើម្បីមើល៕

 

ដោយ៖ សីហាប្រភព៖ Yahoo