អ៊ីតាលី៖​ បើតាមការអោយដឹងរបស់ទស្សនាដ្ដី Long Life ប្រទេសអ៊ីតាលី ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កម្មវិធីខួបកំណើត របស់លោកយាយម្នាក់ ដែលមានឈ្មោះConsolata Melis ជាកម្មវិធីដ៏អស្ចារ្យបំផុត ពោលគឺត្រួវបានសៀវភៅកំណត់ហេតុពិភពលោកWorld Guiness កត់ត្រាទុកជាឯកសារប្រវត្ដិសាស្រ្ដមនុស្សជាតិ។

width=455

តាមការអោយដឹងពីប្រភពខាងលើបញ្ចាក់ថា​ នេះជាខួបកំណើតគម្រប់ ១០៥ ឆ្នាំរបស់លោកយាយហើយ។ ខូបកំណើតនេះទៀតសោត គឺប្រារព្ធនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង គឺស្ថិតក្នុងតំបន់មួយ ដែលមានឈ្មោះថា​ Sardinia ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើអោយ​សៀវភៅ World Guiness កត់ត្រាទុកនោះគឺថា លោកយាយគឺជាមនុស្សចាស់ម្នាក់ ដែលមានវ័យច្រើន ហើយជាពិសេស​ គឺលោកយាយមានកូន ចៅ និងចៅទួតចៅលា ច្រើនជាងគេលើពិភពលោកទៀតផង។

width=457

គូរបញ្ចាក់ផងដែរថា លោកយាយសព្វថ្ងៃ គឺមានចៅដែលរៀបការហើយចំនួន ១៥​០ នាក់ លោកយាយក៏មាន បងប្អូនដែលមានអាយុ ៩០ ឆំា្នឡើងចំនួនបួននាក់ នៅរស់ផងដែរ។ លោកយាយ Melis បាននិយាយថា លោកយាយពិតជាសប្បាយចិត្ដណាស់ ដែលបានមករស់នៅជួបជុំគ្រួសារដ៏ធំបែបនេះ។

width=457

លោកយាយបានបន្ដថា​ កាលដែលគាត់មានអាយុវែងបែបនេះ គឺមកពីលោកយាយចូលចិត្តហូបបន្លែ​​ផ្លែឈើច្រើន ប៉ុន្ដែហូបសាច់តិច និងជាពិសេសគឺ ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ៕

 

ដោយ៖ រក្សាប្រភព៖ dailymail