គ្រូបង្វឹក Mancini បានស្លេកមុខពេលទទួលបានដំណឹងពីរបួសរបស់ Micah Richards មានសភាពធ្ងន់ធ្ងរគួរសម ដែលនឹងត្រូសំរាកពីការប្រកួតប្រហែល 10 សប្តាហ៍។
Micah Richards បានរងរបួសកជើង ពេលរួមប្រកួតជាមួយក្រុមជំរើសជាតិអង់គ្លេសនៅ Olympic 2012។ តាមការប៉ាន់ស្មានជំហានដំបូង ខ្សែការពារកើតឆ្នាំ 1988 រូបនេះនឹងត្រូវសំរាកពីការប្រកួតរយះពេលប្រហែល 4សប្តាហ៍។ ការត្រួតពិនិត្យពីស្ថានភាពរបួសថ្មីបំផុតបានឲ្យឃើញថា របួសរបស់កីឡាកររូបនេះ ធ្ងន់ធ្ងរជាងការប៉ាន់ស្មាន។

Micah Richards រងរបួសធ្ងន់នៅ កជើង
Micah Richards ត្រូវបានគ្រូបង្វឹក Mancini ឲ្យតំលៃខ្ពស់គ្រាន់បើដែរ ជាកំលាំងដ៏រឹងមាំនៅទីតាំងការពារមុខសំណាញ់ទី។ ដូច្នេះការដែលកីឡាកររូបនេះត្រូវសំរាកការប្រកួតរយះពេលយូរ ធ្វើឲ្យMan City ខាតបង់កំលាំងយ៉ាងច្រើន។ ក្លឹប Man City នឹងចាប់ផ្តើមការពារតំណែងជាម្ចាស់ជើងឯករបស់ខ្លួនដោយធ្វើការប្រកួតជាមួយក្លឹបថ្មីដែលទើបឡើងគឺ Southampton នៅម៉ោង 22h ថ្ងៃទី19/8៕
ដោយ៖ សិលាប្រភព៖ zing