ឧបករណ៍នេះត្រូវបាន HTC ធ្វើការបង្ហាញណែនាំនៅលើទីផ្សារប្រទេសចិន រួមជាមួយស្មាតហ្វូនអេក្រង់ 5 inch Full HD Butterfly។ ជាក់ស្តែង តំលៃលក់ និងពេលវេលាបង្ហាញខ្លួនជាផ្លូវការ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។

HTC Mini មានតួនាទីហាក់ដូចជា ទូរស័ព្ទធម្មតាមួយ ប៉ុន្តែវាមិនមានរន្ធសំរាប់ដាក់ស៊ីមទូរស័ព្ទនោះទេ។ វាគ្រាន់តែជាឧបករណ៍បញ្ជាមួយ ដែលមានភ្ជាប់មកជាមួយស្មាតហ្វូន HTC Butterfly។វាអាចភ្ជាប់ជាមួយនឹង Butterfly តាមរយះ NFC រឺ Bluetooth ។ ពេលស្មាតហ្វូន 5 inch ទទួលនូវការហៅចូល រឺសារ អ្នកប្រើប្រាស់អាចប្រើ HTC Mini ឆ្លើយតបបាន។ ឧបករណ៍នេះក៏អាចធ្វើការហៅទូរស័ព្ទចេញ ផ្ញើសារ មើល រឺធ្វើការ Note តារាងណាត់ជួប ពីចម្ងាយទៅដល់ Butterfly បានផងដែរ។

/

 

ប្រសិនបើអ្នកប្រើប្រាស់ធ្វើការភ្ជាប់ស្មាតហ្វូន 5 inch របស់ HTC ជាមួយ HDTV, Mini នឹងប្រែក្លាយជាស្វ័យប្រវត្តិទៅជាឧបករណ៍បញ្ជាពីចម្ងាយមួយ។ ក្រៅពីនេះ ឧបករណ៍នេះក៏អាចប្រើដើម្បីបញ្ជាក្នុងការថតរូប រឺស្វែងរកទូរស័ព្ទ ពេលវង្វេងដៃទុកដាក់ បានផងដែរ៕

ដោយ៖ សិលាប្រភព៖ VE