ផ្លែប៉េងប៉ោះ គឺជារុក្ខជាតិហូមផ្លែម្យ៉ាង ដ៏មានឱជារសឆ្ងាញ់ពិសាដែលគេនិយមយកមកប្រើប្រាស់ធ្វើបន្លែ ឬ គ្រឿងផ្សំមុខម្ហូបផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ  ត្រូវបានគេស្គាស់ថាជាប្រភេទរុក្ខជាតិ ដ៏មានប្រសិទ្ធិបំផុតសំរាប់ ថែទាំ និង ការពារ សុខភាពរាងកាយពីជំងឺផ្សេងៗ បាន។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់នៃការទទួលទានផ្លែប៉េងប៉ោះ៖

/

ការពារជំងឺមហារីក៖ យោងតាមការសិក្សា ជាច្រើនបានសន្និដ្ឋានថា  ផ្លែប៉េងប៉ោះដែលមនុស្សទទួលទាន និង ជួយកាត់បន្ថយគ្រោះថ្នាក់  នៃជំងឺមហារីក ជាពិសេស សួត ក្រពះនិង មហារីកក្រពេញឈ្មោល។

ការពារការខូចប្រព័ន្ធ DNA៖ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតខ្ពស់់ ដូចជា៖ វីតាមីន C និង វីតាមីន A។ វីតាមីនទំាងនេះ  ធ្វើការការពារប្រព័ន្ធ DNA​  មិនខូច និង អាចការពារពីជំងឺចាស់ជាងវ័យ។

កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង៖ ផ្លែប៉េងប៉ោះ  សម្បូរទៅដោយ  សារធាតុចិញ្ចឹមជាច្រើន ដូចជា៖ សារធាតុ niacin    សារធាតុ​ folate និង វីតាមីន B6  ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។

យោងតាមការសិក្សាមួយទៀត បានបង្ហាញថា  ស្រ្តីដែលទទួលទានផ្លែប៉េងប៉ោះ  ៧ទៅ១០ផ្លែ ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបាន ២៩ភាគរយ។

ការពារប្រឆំាងនៃការកក់ឈាមក្នុងសរសៃឈាម៖ ការសិក្សាផ្សេង  មួយទៀត បានឱ្យដឹងថា ការទទួលទាន ទឹកប៉េងប៉ោះ ០,២៣លីត្រ ជារៀងរាល់ថ្ងៃ  អាចកាត់បន្ថយការប្រមូលផ្តុំនៃកោសិកាឈាម ដែលធ្វើឱ្យសរសៃឈាមរបស់អ្នកដើរបានស្រួលធម្មតា៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ fitday