គ្រឿងផ្សំ -ត្រសក់ ២ ផ្លែ -សាច់ជ្រូកចិញ្ច្រាំ ១៦០ ក្រាមគ្រឿងផ្សំរសជាតិ
-អំបិល ១ ស្លាបព្រាកាហ្វេ -ស្ករស កន្លះស្លាបព្រាកាហ្វេ -ម្សៅឆា ២ ស្លាបព្រាកាហ្វេ -ស្រា ១ ស្លាបព្រាកាហ្វេ -ម្រេចម៉ដ្ឋបន្តិចបន្តួច -ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ ១- ត្រសក់ត្រូវលាងទឹកឲ្យស្អាត, ចិតសម្បក និងខ្វេះគ្រាប់ចេញរួចហើយ ហាន់ជាកង់ៗ (កម្រាស់មួយថ្នាំដៃ)។ ២- សាច់ជ្រូកចិញ្ច្រាំ ដាក់លាយចូលក្នុងគ្រឿងផ្សំរសជាតិ រួចហើយកូរវឹករហូត ទាល់តែ ស្អិតចូលជាតិតែមួយ។ ៣- ចំពោះស្រទាប់ផ្នែកខាងក្នុងនៃរង្វង់មូលកង់ត្រសក់ ត្រូវប៉ាតម្សៅឆា ពីលើរួចហើយ ទើបញាត់សាច់ជ្រូកចិញ្ច្រាំចូល។ ៤- ចាក់ខ្លាញ់ ឬ ប្រេងឆាចូលក្នុងខ្ទះ រង់ចាំឲ្យខ្ទះក្តៅហុយផ្សែង ទើបដាក់ត្រសក់ ញាត់សាច់ជ្រូកចូលចៀន និង ប្រែចុះឡើង រហូតទាល់តែឆ្អិនទាំងសងខាង ទើបស្រង់ ដាក់ចានទុកជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian